សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​សម្រេច​បន្ត​វិធានការ​បម្រាម​គោចរ ដោយ​ផ្អាក​ការធ្វើ​ចរាចរណ៍ និង​សកម្មភាព​ការងារ​មុខរបរ​រយៈពេល​ ២ ​សប្តាហ៍​ទៀត ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​រហូតដល់​ថ្ងៃទី ២៤ ខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប រដ្ឋបាលខេត្ត​សម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​ជា​បណ្តោះអាសន្ន​ផ្អាក​រាល់​ការធ្វើ​ចរាចរណ៍ សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៤ ទៀបភ្លឺ​រយៈពេល​ ២ ​សប្តាហ៍​រហូតដល់​ថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ ២០២១​។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែ​កក្កដា នេះ ខេត្ត​សៀមរាប​មាន​អ្នក​វិជ្ជមាន​កូវីដ​ ១៩ សរុប​ចំនួន ២៨ ៣១ នាក់​ ព្យាបាល​ជាសះស្បើយ​ចំនួន ១ ១០៩ នាក់ ស្លាប់ ២៦ ​នាក់ និង ១ ៦៩៦ នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប មណ្ឌល​ចត្តាឡីស័ក​គរុកោសល្យ និង​វីក្រឹត្យការខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំដែក​៕