ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​មាន​មនុស្ស​ចំនួន ២៤ នាក់​ទៀត បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ ចំណែក​អ្នក​ឆ្លង​ថ្មីចំនួន ៨៣៦ នាក់ ខណៈ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៩២៨ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា​នេះ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​រក​ឃើញ​ថ្មី​នេះ គឺ​មាន​ឆ្លង​ក្នុងសហគមន៍​មាន​ចំនួន ៥៥៧ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​មាន​ចំនួន ២៧៩ នាក់។

គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​មាន​ចំនួន ៦៦ ៣៣៦ នាក់ អ្នក​ជា​សះស្បើយ​សរុប​មាន​ចំនួន ៥៧ ៩៥៥ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ចំនួន ១០៧៦ នាក់៕