ភ្នំពេញៈ អាជ្ញា​ធរ​ខណ្ឌ​ដូន​ពេញ​សម្រេច​បិទខ្ទប់​ការ​ចេញ​ចូល​វត្ត​បទុមវតី​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​វិ​ថី​ឧកញ៉ា​ស៊ូ​ស្រ៊ុន​ ស្ថិត​ក្នុង​ភូមិ ​៣ ​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូនពេញ ​រាជធា​នីភ្នំ​ពេញ រយៈ​ពេល ​១៤ ​ថ្ងៃ ចាប់​ពីថ្ងៃទី ​២០​ ខែកក្កដា ​នេះ​តទៅ​ ក្រោយ​រកឃើញ​ព្រះសង្ឃ​និង​និស្សិត២០​អង្គ/នាក់​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩​។

មន្រ្តី​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ចតុ​មុខ​ប្រាប់​​ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០​ កក្កដា​នេះ​ថា ​ការបិទ​ខ្ទប់​នេះក្រោយ​ពីក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើសំ​ណាក​ចំនួន​ ៤០២​ អង្គ/នាក់ ​ចំពោះ​ព្រះ​សង្ឃ ​យាយ​ជី តាជី​ និស្យិត និង​ជាង​សំណង់ ហើយបាន​​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ ចំនួន​ ២០ អង្គ/នាក់ ក្នុង​នោះ​ព្រះ​សង្ឃ​ ១០ ​អង្គ និង​និស្សិត​ចំនួន ​១០ ​នាក់​៕