The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ADB៖ គម្រោង​ជំនួយ​បច្ចេក​ទេស​បាន​ជួយ​កាត់​បន្ថយ​ការគំរាម កំហែង​សុខភាព​ពលរដ្ឋ​កម្ពុជា​ បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​




ADB៖ គម្រោង​ជំនួយ​បច្ចេក​ទេស​បាន​ជួយ​កាត់​បន្ថយ​ការគំរាម កំហែង​សុខភាព​ពលរដ្ឋ​កម្ពុជា​ បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​

Content image - Phnom Penh Post
មន្ត្រី​សុខាភិបាល​ចុះ​អប់រំ​ពលរដ្ឋ​ពី​ការបង្ការ​ការឆ្លង​ជំងឺគ្រុនចាញ់ ​កាលពីកន្លងទៅ ។ រូបថត សហការី

ADB៖ គម្រោង​ជំនួយ​បច្ចេក​ទេស​បាន​ជួយ​កាត់​បន្ថយ​ការគំរាម កំហែង​សុខភាព​ពលរដ្ឋ​កម្ពុជា​ បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​

ភ្នំពេញៈ​ ធនាគា​រអភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឱ្យ​ដឹងថាគ​ម្រោង​​ជំនួយ​បច្ចេក​ទេស​ថ្នាក់​តំបន់​រយៈ​ពេល ៦ ​ឆ្នាំ​ ដែល​បាន​អនុវត្ត​​​មក​នេះ​​​បាន​កាត់​បន្ថយ​ការ​គំរាម​កំហែង​ដល់សុ​ខភាព​ពលរដ្ឋកម្ពុជា ​​ដែលបណ្តាល​មក​​ពីការ​ប្រែ​ប្រួល​​​អាកាស​ធាតុ។

ADB បានបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​ថា ​ការ​ពង្រឹង​ភាព​ធន់​នឹងការ​ប្រែប្រួល​អាកាសធា​តុ​ដល់វិស័​យសុខាភិ​បាលក្នុង​គម្រោងម​ហា​អនុតំបន់​​​មេគង្គ​ក៏​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ អនុ​ម័ត​​ផែន​ការ​បន្សាំ​សម្រាប់​ផ្នែក​សុខា​ភិ​បាល​ជាតិ ដើម្បី​ដោះស្រាយ​ហានិ​ភ័យ​បណ្តាល​មកពី​អាកាស​ធាតុ​ ​រួមមាន​ កម្ដៅ​និង​ជំងឺ​ឆ្ល​ងដូចជា​ ជំងឺ​គ្រុន​ឈាម​ គ្រុន​ចាញ់ ភាព​តានតឹង​អារម្ម​ណ៍​ដោយ​សារ​កម្តៅនិ​ងជំងឺ​រាក​។

​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នេះបញ្ជាក់​ថា ​គម្រោង​នេះ​ក៏បានជួ​យដ​ល់រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការកំណត់កា​រ​វិនិយោ​គ​ដែល​មាន​ប្រសិទ្ធ​ភាពក្នុង​កា​រកាត់​បន្ថយអ​ត្រាមរ​ណភាព និង​ជំងឺប​ណ្តាល​មក​ពីការ​ប្រែប្រួល​អាកាស​ធាតុ។

​ការជួ​យនេះ​រួមមាន​ ការបង្កើ​តប្រ​ព័ន្ធប្រ​កាសអាស​ន្នកម្ដៅ​បឋម ​និង​ការកែល​ម្អបរិក្ខា​រសុខាភិបា​លឱ្យ​មានភាព​ធន់នឹ​ងអាកា​សធាតុពិ​សេសនៅ​ក្នុងតំបន់​ដាច់ស្រយា​លនិង​សហគម​ន៍ដែល​មិនទាន់​បាន​ទទួល​ការ​គាំទ្រ​។

គម្រោ​ងនេះត្រូ​វបាន​អនុម័​តនៅឆ្នាំ ​២០១៥ ដែល​មាន​ថវិកា​ជំនួយ​ចំនួន​ ៤,៤ លានដុល្លារ​ ពីមូ​លនិធិអ​ភិវឌ្ឍន៍​ No​rdic ​(Nordic​ Develo​pment ​Fund)​ និង​ហិរញ្ញ​ប្បទាន​សមភាគី​ពីរដ្ឋាភិ​បាល​នៃប្រទេ​ស​កម្ពុ​ជា វៀត​ណាម​និងឡាវ​។

លោក​ស្រី​ A​yako Inagaki នាយិកាផ្នែ​កអភិវ​ឌ្ឍន៍មនុស្ស​ និងសង្គម​នៃនាយ​កដ្ឋាន​ប្រចាំតំ​បន់​អាស៊ី​អាគ្នេយ៍​រប​ស់ ADB​ បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​ថា៖ «គម្រោ​ងនេះ​បាន​ជួយ​កាត់​បន្ថយ​ភាព​ងាយ​​រង​គ្រោះរប​ស់ប្រទេ​សក​ម្ពុជា សាធា​រណរដ្ឋ​ប្រជាធិប​តេយ្យប្រ​ជាមានិ​តឡាវ​ និង​ប្រទេស​វៀត​ណាម ​ទៅនឹ​ង​​ការគំ​រាមកំ​ហែង​ដល់ផ្នែ​កសុខា​ភិបាល​ ដែលប​ង្កឡើង​ដោយ​អាកាស​ធាតុ​ ពិសេស​ក្នុង​ចំណោម​ក្រុម​ងាយ​​រង​គ្រោះ​​ រួម​មាន ​ពល​រដ្ឋក្រី​ក្រ ពល​រដ្ឋចំ​ណាក​ស្រុក និ​ងជ​នជាតិ​ភាគ​តិច​»។

គ​ម្រោង​នេះ​ជាគំនិត​ផ្តួច​ផ្តើមដំ​បូង​របស់ ​ADB​ នៅអា​ស៊ីអា​គ្នេយ៍ ដើម្បី​ធ្វើឱ្យប្រ​សើរឡើ​ងនូវ​ការ​ឆ្លើយ​ត​បរ​បស់រដ្ឋា​ភិបា​លទៅនឹង​ផលប៉ះ​ពាល់ពី​ការ​ប្រែប្រួល​អាកាស​ធាតុលើ​ការ​ថែទាំសុ​ខភាព​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ គម្រោង​នេះបា​នធ្វើឱ្យ​ប្រសើរ​ឡើង​នូវកា​រប្រមូ​លទិន្នន័​យទាន់​ពេលវេ​លា​សម្រាប់​រដ្ឋាភិ​បាល​ដើម្បី​តាម​ដាន​ផលប៉ះ​ពាល់នៃ​ការប្រែ​ប្រួលអា​កាសធា​តុទៅ​លើ​សុខ​ភាពសាធា​រណៈ​​ ឧ​បករ​ណ៍នា​នាដូច​ជា មូ​លដ្ឋាន​ទិន្នន័​យ​​ វិធី​សាស្ត្រគំ​រូ និង​កម្រង​ផែន​ទីឌីជី​ថល។​

គ​ម្រោងនេះ​ក៏បា​នប​ណ្តុះប​ណ្តាល​បុគ្គ​លិ​កសុ​ខា​ភិ​បាល​ថ្នាក់ជាតិ​និងខេត្ត​អំពី​ប្រព័ន្ធ​តាមដាន​សម្រាប់​ជំងឺ​​បង្ក​ដោយ​អាកា​សធាតុ​​ ការ​វិភា​គទិ​ន្នន័​យរោគ​រា​តត្បាត ​និង​បញ្ហាសុ​ខភា​ពស្ត្រី​ កុមារ ​និងក្រុ​ម​ងាយរ​ង​គ្រោះដ​ទៃ​ទៀត។​

​​នាយិកាប្រ​ចាំប្រ​ទេស​កម្ពុជា​របស់ ADB លោកស្រី S​unniya Durrani-Jamalថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មា​ន​នេះ​​ថា ជា​មួយ​នឹង​​ផែន​ការ​ជាតិដែល​ទើប​បញ្ចប់​ថ្មីៗ​ដើម្បីធ្វើ​ឱ្យប្រព័ន្ធ​សុខាភិ​បាលកា​ន់តែ​ធន់​នឹង​​អាកា​សធា​តុនិ​ងដើម្បី​ពង្រឹង​សម​ត្ថភាព​បុគ្គលិក​សុខាភិ​បាល​ប្រទេស​កម្ពុ​ជា ឥឡូ​វនេះ​ត្រូវ​បាន​បំពាក់​ឱ្យកា​ន់តែ​ប្រសើរ​ឡើ​ងដើ​ម្បីការ​ពារ​សហគមន៍​ទប់ទល់​នឹង​​ការ​ប្រែប្រួល​​អាកាស​ធាតុ​ ស្រប​ពេល​ដែល​ជំងឺ​កូវី​ដ ១៩​ កំពុ​ងរាត​ត្បា​ត។

លោក​ស្រី ឱ វណ្ឌឌី​ន រ​ដ្ឋលេខា​ធិការនិង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​ មិន​អាច​ទាក់ទងបាន​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​ កាល​ពី​ថ្ងៃទី​ ២០ ខែ​កក្កដា​។

អង្គ​ការ​​សុខភាព​ពិភព​លោក​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២០ ខែ​កក្កដាថា​ នៅប្រ​ទេសកម្ពុជា ​ផលប៉ះ​ពាល់នៃកា​រប្រែ​ប្រួល​​អាកា​សធា​តុកំពុង​បង្ក​ហានិ​ភ័យកាន់​តែខ្លាំង​ដល់សុ​ខភាព​ប្រជា​ជន​។

​អង្គ​ការ​សុខភា​ព​ពិភព​លោក​បញ្ជាក់​ថា ប្រ​ទេស​កម្ពុ​ជាបាន​ដាក់​ចេញ​​​គោលន​យោបា​យជា​បន្ត​បន្តាប់​​ ដើម្បីជួយ​ដល់​វិស័យ​សុខាភិ​បាល​ក្នុង​ការ​​ទប់ស្កាត់​​ផលប៉ះ​ពាល់​ដែល​កំពុង​កើន​ឡើង​នេះ​។ ប៉ុន្តែ​ប្រព័ន្ធសុ​ខាភិបា​ល​ចាំបា​ច់​​ត្រូវ​ព​ង្រឹង​​បន្ថែមទៀ​ត​ជាប​ន្ទាន់​ដើម្បីកា​រពារ និ​ងធ្វើឱ្យ​ប្រសើរឡើ​ងនូវសុខ​ភាពស​ហគមន៍​ ខណៈ​ដែល​អាកា​សធាតុ​​​មិ​នមានស្ថិរ​ភា​ពនិងមា​នការ​ប្រែប្រួ​ល៕
​​​

អត្ថបទគួរចាប់អារម្មណ៍