ភ្នំពេញ៖ មនុស្ស​ចំនួន ៣៤ នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ និង​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​ជាង ៨០០ នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជិត ៩០០ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​កក្កដា នេះ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ បន្ថែម​ទៀត​ចំនួន ៨២៥ នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៨៩៧ នាក់។

អ្នក​ដែល​រក​ឃើញ​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ៤៩០ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ៣៣៥ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ៧១ ២៤៤ នាក់ អ្នក​ជា​សះស្បើយ​សរុប ចំនួន ៦៣ ៤៧៤ នាក់ និង​មាន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១ ២២២ នាក់៕