The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ ប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស តាម​បណ្តា​ខេត្ត ដែល​ត្រូវ​ចូលរៀន​ថ្នាក់​ទី​ ១០ អាចដាក់​ពាក្យ​ចូលរៀន​នៅ​សាលា E2STEM




ក្រសួង​អប់រំ ប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស តាម​បណ្តា​ខេត្ត ដែល​ត្រូវ​ចូលរៀន​ថ្នាក់​ទី​ ១០ អាចដាក់​ពាក្យ​ចូលរៀន​នៅ​សាលា E2STEM

ក្រសួង​អប់រំ ប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស តាម​បណ្តា​ខេត្ត ដែល​ត្រូវ​ចូលរៀន​ថ្នាក់​ទី​ ១០ អាចដាក់​ពាក្យ​ចូលរៀន​នៅ​សាលា E2STEM

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លើកទឹកចិត្ត​ទៅដល់​សិស្សានុសិស្ស ដែល​មកពី​តាម​បណ្តា​ខេត្ត និង​ដែល​ត្រូវ​ចូលរៀន​ថ្នាក់​ទី​ ១០ អាចដាក់​ពាក្យ​ចូលរៀន​នៅ​សាលា E2STEM បាន​ដោយ​សាលា​នេះ​នឹង​រៀបចំ​កន្លែង​ស្នាក់នៅ​ដល់​សិស្ស​ទាំងអស់​។

យោងតាម​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា នេះ​បាន​ឱ្យ​ដឹងថា សាលា E2STEM ដែលមាន​ទីតាំង​នៅក្នុង​វិទ្យាល័យ​ព្រះយុគន្ធរ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​សាលា​ដែល​បានទទួល​ការទ្រទ្រង់​ពី​ក្រសួង​អប់រំ​។

ក្រសួង​បាន​បញ្ជាក់ថា៖ «​បច្ចុប្បន្ន ៦១ ​ភាគរយ​នៃ​សិស្ស​របស់​សាលា E2STEM ទាំងអស់ គឺជា​សិស្ស​មកពី​តាម​បណ្តា​ខេត្ត​។ សាលា​លើកទឹកចិត្ត​សិស្សានុសិស្ស ដែល​មកពី​តាម​បណ្តា​ខេត្ត​ក្នុង​ការដាក់ពាក្យ​ចូលរៀន​នៅក្នុង​សាលា​នេះ​»​។

សាលា E2STEM នឹង​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ទី​ ១០ ចាប់ពី​ថ្ងៃនេះ​តទៅ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ដែល​នឹង​ចូលរៀន​នៅ​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខ​។

ក្នុង​គេហទំព័រ​របស់​សាលា E2STEM បានឱ្យដឹងថា ដើម្បី​ដាក់ពាក្យ​ចូលរៀន​សិស្សានុសិស្ស​ត្រូវ​រៀន​ចប់​ថ្នាក់​ទី ៩ ដោយ​ជោគជ័យ​សិន ហើយ​ត្រូវមាន​និទ្ទេស​ល្អ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​។

ប្រភព​ដដែល​បាន​បន្តថា សិស្សានុសិស្ស​ត្រូវ​ឆ្លងកាត់​នូវ​ការប្រឡង ការសម្ភាសន៍ និង​ការធ្វើ​គម្រោង​ជា​ក្រុម ដែល​ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការជ្រើសរើស​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍