ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ ២០២១ នេះ ប្រកាស​មាន​មនុស្ស ៣២ នាក់​ទៀត បាន​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ និង​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៨៦០ នាក់ ខណៈ​អ្នកជំងឺ​ចំនួន ១ ០៧៤ នាក់​បាន​ព្យាបាល​ជាសះស្បើយ។

ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៨៦០ នាក់​គឺ​មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៣៩៥ នាក់​ផងដែរ។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ៣២ នាក់។

បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ ២០២១ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ៧២ ១០៤ នាក់​ក្នុង​នោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន ៦៤ ៥៤៨ នាក់ និង​ស្លាប់​សរុប​ចំនួន ១ ២៥៤ នាក់៕