កំពតៈអង្គ​ការ​ចៃ​កា (JICA)រ បស់​ប្រទេស​ជប៉ុន​ ចាប់​ផ្តើម​ពិភា​ក្សា​សិក្សា​លើ​ការ​អភិវឌ្ឍដើម្បី​ប្រែ​ក្លាយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត​ឲ្យទៅជា​មន្ទីរពេទ្យ​តំបន់​ក្នុង​បំណង​ពង្រីក​សេវា​សុខាភិ​បាល​ឲ្យ​កាន់​តែ​ទៅ​ជិត​នឹង​ប្រជា​ពលរដ្ឋ​។

លោក វិត វ​ឌ្ឍ​នា អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្ត​កំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០២១ នេះ ថា​អង្គការ​ JICA រ​បស់​ប្រទេស​ជប៉ុន បាន​ចុះមក​ពិភាក្សា​និង​សិក្សា​ជាមួយ​នឹង​រដ្ឋ​ខេត្ត​កំពត​ពី​លទ្ធ​ភាព​ក្នុងការ​ប្រែ​ក្លាយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឲ្យទៅជា​មន្ទីរ​ពេទ្យ​តំបន់​តាម​ការ​ស្នើសុំ​របស់​ក្រសួង​សុខាភិ​បាល​ទៅ​រដ្ឋាភិ​បាល​ជប៉ុន​។

លោកបានបន្ត​ថា ក្រសួង​សុខាភិ​បាល​រប​ស់​កម្ពុជាបានស្នើ​​ទៅ​រដ្ឋា​ភិ​បាល​ជប៉ុន ដើម្បី​ឲ្យ​អង្គ​ការ​ JICA ជួយដំឡើងពី​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឲ្យទៅ​ជា​មន្ទីរ​ពេទ្យ​តំបន់​នៅតាម​រាជ​ធានី​ ខេត្ត​ មួយ​ចំនួន​រួម​មាន ​រាជ​ធានី​ភ្នំពេញ​កំពង​ចាម បាត់​ដំបង ស្វាយ​រៀង ព្រៃវែង កំពត​ និង​ខេត្ត​សៀម​រាប ៕