ភ្នំពេញៈមនុស្ស​ចំនួន​​ ២៩ នាក់​បន្ថែម​ទៀត​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​កូ​វីដ១៩ និង​អ្នក​រកឃើញ​ឆ្លង​ថ្មី​បន្ថែម​មាន​ជាង​ ៨០០ នាក់ ខណៈ​អ្នកជា​សះ​ស្បើយ​ជាង ​៧០០ នាក់​ផងដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី២៥​ ខែកក្កដា ​នេះ​ បាន​ឱ្យដឹង​ថា​ ក្រសួង​បានរកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន៨១៩នាក់​ទៀតនិង​មាន​អ្នកជា​សះស្បើយ​ចំនួន ៧១៦ នាក់។ ការរក​ឃើញ​ឆ្លង​ថ្មី​នេះ​ មានករណី​ឆ្លង​សហ​គមន៍​ចំនួន ៣៩៦នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​រហូត​ដល់ ៤២៣នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២១​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩សរុប​ទូទាំង​ប្រទេស​ចំនួន ៧២ ៩២៣​នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៦៥ ​២៦៤នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ១​ ២៨៣នាក់៕