The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល បង្ក្រាប​ ​និង​បំផ្លាញ​​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​១៣ ​ទីតាំង ក្នុងស្រុកគិរីវង់ ​




នគរបាល បង្ក្រាប​ ​និង​បំផ្លាញ​​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​១៣ ​ទីតាំង ក្នុងស្រុកគិរីវង់ ​

Content image - Phnom Penh Post
សកម្មភាពនគរបាលបង្ក្រាបការដាំនិងបំផ្លាញដើមកញ្ឆាចោល នៅ​ចំណុច​ដុប​គុហារ​ចិន​ ​និង​ដុប​ដា​ដំរី​លេង ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់​ជុំ ​ស្រុក​គិរីវង់។ រូបថត នគរបាល​ ​

នគរបាល បង្ក្រាប​ ​និង​បំផ្លាញ​​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​១៣ ​ទីតាំង ក្នុងស្រុកគិរីវង់ ​

តាកែវៈ​ ​នគរ​បាល​ ​ស្រុក​គិរីវង់​ ​នៅ​ថ្ងៃទី​២៥ ​ខែកក្កដា​នេះ ​បាន​បើ​ក​យុទ្ធនា​ការ​បង្ក្រាប​ ​និង​បំផ្លាញ​ចោល​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​១៣ ​ទីតាំង ​និង​អាង​ស្តុក​ទឹក​ដែល​គេ​ធ្វើ​សម្រាប់​បម្រើ​ដល់​ការ​ស្រោច​ស្រប់ ​ចំនួន​៩​អាង​ ​នៅ​ចំណុច​ដុប​គុហារ​ចិន​ ​និង​ដុប​ដា​ដំរី​លេង ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់​ជុំ ​ស្រុក​គិរីវង់​ ​ខេត្ត​តាកែវ​។ ​

យោង​តាម​ការ​ចុះផ្សាយរ​បស់​អគ្គ​ស្នងការ​នគ​របាល​ជាតិ ​នៅ​ថ្ងៃទី ​២៥ ខែកក្កដា​ ​ឆ្នាំ ​២០២១ ​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ដែល​ជា​ម្ចាស់​ដំណាំ​កញ្ឆា​ទាំង​នោះ​មិន​ត្រូវបាន​ចាប់​ខ្លួន​នោះ​ទេ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ប៉ុន្តែ​កម្លាំង​ជំនាញ ​កំពុង​ស្រាវជ្រាវ​ស្វែង​រក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ទាំង​នោះ ដើម្បី​ឃាត់​ខ្លួន​ ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​​។​​

លោក​ ​ភឿង​ ​សារុន​ ​នាយ​ការិយា​ល័យ​គ្រឿង ​ខេត្ត​តាកែវ ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ​២៥​ ​ខែ​កក្កដា ​ឆ្នាំ ​២០២១ ​នេះ​ថា​ ​លោក​ ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​ចុះ​ទៅ​កាប់​ដុត​បំផ្លាញ​កញ្ឆា​នៅ​ក្នុង​តំបន់​នោះ​ទេ ​ ​ប៉ុន្តែ​​សមត្ថ​កិច្ច​ស្រុក​នៅ​តែ​បន្ត​អនុវត្ត​ចុះ​ទៅ​បង្ក្រាប ​និង​ដុត​បំផ្លាញ​កញ្ឆា​ដែល​ដាំ​ដោយ​ខុស​ច្បាប់​នៅ​ទីនោះ ​ហើយ​អ្នក​ដែល​ដាំ​ភាគ​ច្រើន​ ​គឺ​ជា​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ​ដាំ​កញ្ឆា​ទទួល​បាន​ផល​ច្រើន​ជាង​ការ​ធ្វើ​ស្រែ​ចម្ការ​។​​

លោក ​ភឿង ​សារុន​ ​ថ្លែង​ថា​៖ ​«​ យើង​បាន​តែ​បង្ក្រាប ​និង​ដុតចោល​ អត់​ទាន់​ចាប់​បាន​អ្នក​ដាំ​ទេ។​ ​តាម​ការ​សន្និដ្ឋាន​អាច​ពលរដ្ឋ​រស់​នៅ​ជើង​ភ្នំ​ហ្នឹង​ជា​អ្នក​ដាំ ​ព្រោះ​ធ្វើស្រែ​បាន​ផល​តិច​ជាង​ដាំ ​អាហ្នឹង​ ​ប៉ុន្តែ​យើង​កំពុង​ស្រាវជ្រាវ​ឱ្យ​ប្រក​ដ​»​។​​

លោក ​ហៀ​ម ​ស្រ៊ី​ម ​អធិការ​រង​នគរ​បាល​ស្រុក​គីរីវង់​ ​ខេត្ត​តាកែវ​ទទួល​ផែន​គ្រឿង​ញៀន​ ​បាន​ដិ​សេធ​ធ្វើ​អា​ត្ថា​ធិ​ប្បាយ​។​

លោក ​ថ្លែង​ថា​៖ «​ខ្ញុំ​ជា​អ្នក​អនុវត្ត​ផ្ទាល់ ​ប៉ុន្តែ​ ​ខ្ញុំ​មិន​មាន​តួនា​ទី​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​នោះ​ទេ​»​៕​

អត្ថបទគួរចាប់អារម្មណ៍