ភ្នំពេញៈ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​មាន​អ្នក​ឆ្លងវីរុស​កូវីដ ១៩ ​បន្ថែម​ទៀត ​ជិត​ ៨០០​ នាក់​ ​មាន​អ្នក​ជា​សះ​ស្បើ​យ​ជិត​ ៧០០ ​នាក់​ និង​មាន​អ្នក​ស្លាប់​បន្ថែម​ទៀត​ចំនួន​ ២២ ​នាក់​។​

យោង​តាម​សេចក្តី​ប្រកាសព័ត៌​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ២៦​ ខែកក្កដា​នេះ ​បាន​ឱ្យ​ដឹង​ថា​ ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ដែល​បាន​រក​ឃើញ​មាន​ចំនួន ​៧៧៨ ​នាក់ ​អ្នក​ជា​សះស្បើយ​ ​ចំនួន​ ​៦៨៦​ ​នាក់​។​ ​អ្នក​ដែល​រក​ឃើញ​ឆ្លង​ថ្មី​បន្ថែម​នេះ ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន​ ៣០៣ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​រហូត​ដល់​ ​៤៧៥​ ​នាក់។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៦ ​ខែ ក​ក្ក​ដា ​ឆ្នាំ ​២០២១​ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ សរុប​ចំនួន​ ​៧៣​ ​៧០១​ នាក់​ អ្នក​ជាសះស្បើ​យ​សរុប​ចំនួន​ ៦៥​ ៩៥០​ នាក់​ ​និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១ ៣០៥​ នាក់​៕​​