ភ្នំពេញៈ មនុស្ស​ចំនួន ១១ នាក់​បន្ថែមទៀត​ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង ៧០០ នាក់ និង​មាន​អ្នកជា​សះស្បើយ​ជិត ៧០០ នាក់។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែកក្កដា​នេះ បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ បន្ថែមទៀត​ចំនួន ៧៦៥ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៦៩៤។ ចំនួន​អ្នក​រកឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៤៣៧ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៣២៨ នាក់។

សម្រាប់​ប្រទេស​កម្ពុជា គិត​ត្រឹម​ព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ៧៥ ៩១៧ នាក់ អ្នកជា​សះស្បើយ​ចំនួន ៦៨ ៣៨៦ នាក់ និង​មាន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ១ ៣៥០ នាក់៕