The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ប្រកាស​បើកប្រា​ក់ឧប​ត្ថម្ភដល់​កម្មក​រដែលព្យួរ​កិច្ចសន្យាការងា​រនៅរោ​ងចក្រ​ចំនួន​ ៤៥




ក្រសួង​ប្រកាស​បើកប្រា​ក់ឧប​ត្ថម្ភដល់​កម្មក​រដែលព្យួរ​កិច្ចសន្យាការងា​រនៅរោ​ងចក្រ​ចំនួន​ ៤៥

Content image - Phnom Penh Post
ទិដ្ឋភាពនៅរោងចក្រមួយនៅរាជធានីភ្នំពេញដែលកំពុងផ្អាកដំណើរការ ដោយសារវិបត្តិជំងឺកូវីដ កាលពីខែឧសភា ឆ្នាំនេះ ។ ហេង ជីវ័ន

ក្រសួង​ប្រកាស​បើកប្រា​ក់ឧប​ត្ថម្ភដល់​កម្មក​រដែលព្យួរ​កិច្ចសន្យាការងា​រនៅរោ​ងចក្រ​ចំនួន​ ៤៥

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្រកាស​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្ម​ករនិ​យោជិត​ចំនួន ៣ ៩៥៣ នាក់ នៃរោង​ចក្រ សហគ្រាស​ចំនួន ៤៥ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេស​ចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ច​សន្យា​ការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធាន​ការ​របស់​រាជរដ្ឋា​ភិបា​ល (លើក​ទី៦៤​)។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឱ្យដឹង​ថា ធនាគារវី​ង (ខេ​ម បូ​ឌា) ម.ក​ នឹង​ផ្ញើ​សារ​អំពី​ការបើក​ប្រាក់​ឧបត្ថម្ភរ​បស់​រាជ​រដ្ឋាភិ​បាល​ទៅ​លេខ​ទូរ​ស័ព្ទ​ដែល​កម្មករ​និយោ​ជិត​បាន​ផ្ដល់​មកឱ្យ​ក្រសួងតាម​រយៈ​រដ្ឋ​បាល​រោង​ចក្រ សហ​គ្រាស​នា​ពេល​កន្លង​មក។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្តថា ​ប្រាក់​ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀលនិង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ច​សន្យាកា​រងារ ​ក្នុងនោះ​​ប្រាក់​ចំនួន ៦០ ៧៥០ រៀល (១៥ ដុល្លារ​អាមេរិក) សម្រាប់​ការព្យួរ​កិច្ចស​ន្យាការ​ងារ​រ​យៈពេលពី ៧ ថ្ងៃ ដល់ ១០ ថ្ងៃ។ ប្រាក់​ចំនួន ១២១ ៥០០ រៀល (៣០ ដុល្លារ​អាមេរិក) សម្រាប់​ការព្យួរ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ពី ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និងប្រាក់​ចំនួន​ ១៦២​ ០០០ រៀល (៤០ ដុល្លារ​អាមេ​រិក) សម្រាប់​ការព្យួរ​កិច្ចស​ន្យា​ការងារ​រយៈ​ពេល​ចាប់​ពី ២១ ថ្ងៃ ដល់ ១ ខែ។

ក្រសួង​ការងារ​បញ្ជាក់​ថា ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក នឹង​បង្វិល​ប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រា​ជរដ្ឋាភិ​បាល​វិញ ប្រសិន​បើ​កម្មករ​និយោជិ​តខកខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះក្នុង​រយៈ​ពេល ១០ ថ្ងៃ បន្ទាប់ពី​ទទួលបា​ន​សារ​តាម​ទូរ​ស័ព្ទ​ពី​ធនា​គារវី​ង(ខេ​មបូ​ឌា) ម.ក។

ក្រសួង​បញ្ជា​ក់ទៀ​ថា៖ «ដើម្បី​បើកប្រា​ក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ័​ដែល​ទទួល​បាន​សារ នោះ​ទៅកាន់​ភ្នាក់ងារ​វឹង​ដែល​នៅ​ជិត​បំផុត។ បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេ​វា​ទៅ​ភ្នាក់ងារ​វឹង​ឡើយ ​ពេលបើកប្រាក់​ឧបត្ថម្ភ​នេះ»​។

បើ​តាម​ក្រសួង​ការ​ងារ​ ក្នុងករណី​បងប្អូន​កម្មករ​និយោ​ជិតនៃរោងចក្រ ​សហ​គ្រាស​ទាំង ៤៥ នេះ មិនបាន​ទទួល​សារទូរ​ស័ព្ទ​ពី​ធនាគារ វី​ង (ខេ​ម​បូ​ឌា)ម.ក នោះ អាច​ទាក់​ទង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​ស័ព្ទ​របស់​ខ្លួន​ទៅ​រដ្ឋ​បាល​រោងចក្រ សហគ្រាស​រប​ស់ខ្លួន នោះក្រសួង​នឹង​បន្ត​ជូនដំណឹង​ ។​

លោក ​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​​ទីភ្នាក់ងារ​ទេសច​រណ៍​កម្ពុជា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ២៩ ខែកក្កដា​នេះថា ការបើក​ផ្តល់ប្រា​ក់​ឧបត្ថម្ភ​ជូន​កម្មក​រនិ​យោជិត ចំនួន ៣ ៩៥៣ នាក់ នៃ​រោងចក្រ សហ​គ្រាស​ទាំង ៤៥ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេ​សចរណ៍នេះ គឹជា​ការលើក​ទឹកចិត្ត​ដល់​កម្មករ​និយោ​ជិត និង​ម្ចាស់​សហគ្រា​ស​នានា​ផង​ដែរ​។

លោកថ្លែង​ថា៖ «ការផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះមិនមែន​សប្បាយ​ចិត្ត​តែ​សម្រាប់​កម្មករនិ​យោជិត​នោះទេ ប៉ុន្តែសប្បាយ​ចិត្ត​ទាំងម្ចាស់​ស​ហគ្រា​សនិង​អ្នកពាក់ព័ន្ធ​ទាំងមូល។ មួយ​វិ​ទៀត បើ​ទោះ​ការឧបត្ថម្ភ​ប្រាក់​ក្នុង​កម្រិត​តិចតួច ប៉ុន្តែវា​អាច​បន្ត​នូវ​ជំនឿ​ជឿជាក់ ​និង​ការ​ជួយ​ទ្រទ្រង់​ជីវភាព​របស់​កម្មករ​និយោជិ​ត​ទាំង​នោះ​នៅក្នុង​អំឡុង​ពេល​នេះ»​។

លោក​ ហូ វណ្ឌី បញ្ជាក់ទៀតថា ក្នុងស្ថា​នភាព​នៃ​ជំងឺ​កូ​វីដ ១៩ មិនមាន​ប្រាកដ​ប្រជា​បែបនេះ រាជរដ្ឋាភិ​បាល ក៏​ដូចជា​ស្ថាប័​ន​ពាក់​ព័ន្ធ​នានា​គួរតែមាន​យន្តការ​ជួយ​ឧបត្ថម្ភ​ប្រាក់​ជូន​កម្ម​ករនិ​យោជិត​ដែល​បាន​សម្រាកពី​ការព្យួរ​ការទម្រាំដល់​ស្ថាន​ការវិល​មករក​ភាព​ប្រក្រ​តី​​វិញ៕

អត្ថបទគួរចាប់អារម្មណ៍