ភ្នំពេញៈ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អះអាង​ថា ក្នុង​ខែ​សីហា​នេះ​ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​​ ១៩ ​ចំនួន​ ៧,៦​ លាន​ដូស​បន្ថែម​ទៀត​ ដែលនាំ​ឱ្យ​​គិត​មកត្រឹម​ខែ​សីហា​នេះ ក​ម្ពុជា​នឹង​ទទួល​បាន​វ៉ាក់​សាំង​សរុប​ប្រមាណ​ ២៦,៥ ​លាន​ដូស​ ។ ​

លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ​ថ្លែង​បែប​នេះ ក្នុង​ពេល​បើក​យុទ្ធ​នាកា​រចាក់​វ៉ាក់​សាំង​កូវីដ ១៩ ​ជូន​ក្មេង​និង​យុវវ័យ​អាយុ​ចាប់​ពី ១២ ឆ្នាំ​ដល់​ក្រោម​ ១៨​ ឆ្នាំ នៅវិមានស​ន្តិភាព​នាព្រឹ​កថ្ងៃទី ​១ ខែសីហា ឆ្នាំ ២០២១​ នេះ។​

លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​ថ្លែង​ថា កម្ពុជា​នឹង​មានវ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ ១៩ សរុប​ចំនួន​ជាង ៣៥ លា​នដូស​ ដោយ​ក្នុ​ង​នោះ​មាន​ទាំង​ការ​បញ្ជា​ទិ​ញនិង​ជំនួយ​ពី​ប្រទេស​ជាមិត្ត​និងជំ​នួយ​កូវ៉ា​ក់រប​ស់អង្គ​ការសុ​ខភាព​ពិភព​លោក​។

តាម​ផែន​ការ​នៅត្រឹម​ខែ​សីហា​នេះ​ កម្ពុជានឹង​ទទួល​បាន​វ៉ាក់​សាំង​គ្រប់ ​២៦,៥​ លាន​ដូស​សម្រាប់​ចាក់​ជូន​ប្រជា​ពល​រដ្ឋ​អាយុចាប់​ពី ១៨ ​ឆ្នាំ​ឡើង​ ដែល​មាន​ចំនួន​ប្រមាណ ​១០​ លាន​នាក់ ​និង​ចាក់​ជូន​ក្មេង​ និងយុវវ័យ​អាយុ​ចាប់ពី​ ១២​ ឆ្នាំទៅ​ ១៧​ ឆ្នាំ​ ប្រមាណ​ជាង ​២​ លាន​នាក់ ​នៅទូ​ទាំង​ប្រទេស​ផង​ដែរ​។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​​មាន​ប្រជា​ពលរដ្ឋ​​ជាង ​៧ ​លាន​នាក់ហើយ ​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​រាល់​៕