ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ នេះ ប្រកាស​ពីការ​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ ១៩ ចំនួន ២៣ នាក់​បន្ថែម​ទៀត​ និង​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៧១ ​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ៧៥៨ នាក់ បាន​ព្យា​បាល​ជាសះ​ស្បើយ​។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៦៧១ ​គឺ​មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ២៦៥ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន​ ២៣ ​នាក់។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១ ខែ ​សីហា ឆ្នាំ ២០២១ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ៧៧ ៩១៤ ​នាក់​ ក្នុង​នោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ​៧០ ៧៥៤ នាក់​និងអ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​​ចំនួន ១ ៤២០ ​នាក់៕