ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ២​ ខែសីហា ឆ្នាំ ២០២១ នេះ ប្រកាស​ពី​ការ​រកឃើញ​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​ចំនួន ២២ នាក់​បន្ថែម​ទៀត និង​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៥៦០ នាក់ ខណៈ​អ្នកជំងឺ​ចំនួន ៧៦៣ នាក់ បាន​ព្យាបាល​ជា​សះ​ស្បើយ​។

ក្រសួង​សុខាភិ​បាល​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៥៦០ ករណី​ គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៦៩​ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ២២ ​នាក់។

បើតាម​ក្រសួង​សុខាភិ​បាលគិត​ត្រឹម​ព្រឹក​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៧៨ ៤៧៤ នាក់ ក្នុង​នោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ​៧១ ៥១៧ នាក់ និង​អ្នកស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន​ ១ ០៩៧១ ​នាក់៕