ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ នេះ ប្រកាស​ពី​ការ​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ចំនួន​ ២៩​ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មី​ក្រសួងបន្ត​រក​ឃើញ​ចំនួន ​៥៧៧ នាក់ និង​អ្នកជំងឺដែលបាន​ព្យាបាល​ជាសះស្បើយ​ថ្មីមាន​ចំនួន ​៦២៨​ នាក់។

ក្រសួង​សុខាភិ​បាល​បានឱ្យដឹង​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ៥៧៧ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​ ២២៤​ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ២៩ នាក់។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣ ខែ ​សីហា ឆ្នាំ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៧៩ ០៥១​ នាក់ ក្នុងនោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ៧២ ១៤៥ នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន ១ ៤៧១ នាក់៕