ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ នេះ ប្រកាស​ពី​ការរ​កឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូ​វីដ ១៩ ចំនួន​ ១៧​ នាក់ បន្ថែម​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មី​ក្រសួង​បន្ត​រកឃើញ​ចំនួន​ ៥៨៣ នាក់ និង​អ្នក​ជំងឺ​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ​ថ្មី​មាន​ចំនួន​ ៦៥៨ ​នាក់​។

ក្រសួង​សុខាភិ​បាល​បានឱ្យដឹង​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៥៨៣ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៥៧ នាក់ និង​ឆ្លង​ក្នុង​សហគមន៍​ចំនួន ​៤២៦ ​នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ១៧ នាក់។

បើតាម​ក្រសួងសុ​ខាភិបា​ល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៧៩ ៦៣៤ នាក់ ក្នុងនោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ៧២ ៨០៣ នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន ១ ៤៨៨ នាក់៕