
គ្រូពេទ្យយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី ១ សីហា។ រូបថត TYDA
ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២១ នេះ ប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៩ នាក់បន្ថែមទៀត ខណៈអ្នកឆ្លងថ្មីក្រសួងបន្តរកឃើញចំនួន ៥៩១ នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ជាង ៨ ម៉ឺននាក់ និងអ្នកជំងឺដែលបានព្យាបាលជាសះស្បើយថ្មីមានចំនួន ៦១៨ នាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី ៥៩១ នាក់នេះ គឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៨៣ នាក់ និងឆ្លងក្នុងសហគមន៍ចំនួន ៤០៨ នាក់។ ចំណែកករណីស្លាប់ថ្មីមានចំនួន ១៩ នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨០ ២២៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបមានចំនួន ៧៣ ៤២១ នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ១ ៥០៧ នាក់៕