ភ្នំពេញៈសមត្ថកិច្ចបានបញ្ជូនមនុស្ស២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល និងធ្វើការអប់រំផ្សព្វផ្សាយច្បាប់បានចំនួន ៩៦០ ទីតាំង ព្រមទាំងអនុវត្តវិធានការច្បាប់បាន ១១៦៥ករណី ធ្វើការអប់រំ និងពិន័យមនុស្សបានចំនួន ១ ៨៥៣នាក់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (គ.អ.ក) នៅថ្ងៃទី៧ ខែសីហាបានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនមនុស្ស២នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានរកឃើញថា ពួកគេ ពាក់ព័ន្ធនឹងបទល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សេចក្តីជូនដំណឹងបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់ បានចំនួន ៩៦០ ទីតាំង និងអនុវត្តវិធានការច្បាប់មានចំនួន ១១៦៥ករណី ឃាត់ខ្លួនមនុស្សមកធ្វើការអប់រំ និងពិន័យចំនួន ១ ៨៥៣នាក់និងឃាត់យានយន្តបានចំនួន ១ ០៤៨គ្រឿង ពិន័យជាប្រាក់ បានចំនួន ២៧ ១០០ ០០០ រៀលផងដែរ៕