ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី៨​ខែ​សីហាឆ្នាំនេះបាន​ប្រកាស​ពី​ការ​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ១៩​ ចំនួន​២៥នាក់​បន្ថែម​ទៀត ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ​៥៥៦នាក់ និង​អ្នកជំងឺ​ដែល​បាន​ព្យា​បាល​ជាសះ​ស្បើយ​ថ្មី​មាន​ចំនួន​៧៥០​នាក់​។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ​៥៥៦នាក់​នេះ ​គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ​១៥៤​នាក់ និង​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​៤០២​នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ២៥​នាក់។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី៨ខែ សីហា ​ឆ្នាំ ២០២១ ​កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​សរុប​ចំនួន​ ៨១ ៨៩១​នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​សរុប​មាន​ចំនួន ​៧៥ ​៤៩៥​នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន​ ១ ៥៦២​នាក់៕