The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង​ទ័ពកំ​ពុងសម្រុក​ដឹក​ជញ្ជូន​ពលករ​ ដែល​ត្រឡប់​ពី​ថៃ ដើម្បីឱ្យ​ប​ន្តធ្វើ​ចត្តា​ឡីស័​កនៅ​ស្រុក​កំណើត​

កង​ទ័ពកំ​ពុងសម្រុក​ដឹក​ជញ្ជូន​ពលករ​ ដែល​ត្រឡប់​ពី​ថៃ ដើម្បីឱ្យ​ប​ន្តធ្វើ​ចត្តា​ឡីស័​កនៅ​ស្រុក​កំណើត​

Content image - Phnom Penh Post
ពលករខ្មែរមកពីថៃពេលដឹកមកធ្វើចត្តាឡីស័កនៅខេត្តសៀមរាបកាលពីកន្លងទៅ ។​រូបថត រដ្ឋបាលខេត្តសៀមរាប

កង​ទ័ពកំ​ពុងសម្រុក​ដឹក​ជញ្ជូន​ពលករ​ ដែល​ត្រឡប់​ពី​ថៃ ដើម្បីឱ្យ​ប​ន្តធ្វើ​ចត្តា​ឡីស័​កនៅ​ស្រុក​កំណើត​

ភ្នំពេញៈកង​យោ​ធពលខេ​មរភូមិ​ន្ទនិង​រថយន្ត​ជាច្រើន​គ្រឿង​កំពុង​ចេញ​ប្រតិ​បត្តិ​ការ​ដឹក​ជ​ញ្ជូន​ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​ដែល​បាន​វិល​ត្រឡប់​មកពី​​ថៃ​វិញ​ហើយ​កំពុងធ្វើ​ចត្តាឡី​ស័កនៅ​​ក្នុង​ខេត្ត​​កម្ពុជាជា​ប់ព្រំដែនថៃ​ដោយបញ្ជូ​នពួកគា​ត់ឱ្យទៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​កំណើត ដើម្បី​ទុ​កក​ន្លែង​ធ្វើច​ត្តា​ឡីស័​ក​នៅ​ខេត្ត​ជិ​តព្រំដែ​ន ស​ម្រា​ប់ពល​ករដែ​លជាប់​ក្នុង​ទឹក​ដីថៃ​នៅពេ​លពួកគេ​​មក​ដល់ក​ម្ពុ​ជា​​។

លោក​ឧបនា​យក​រដ្ឋមន្ត្រី​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិបា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី៨​សីហា​ថា ការដឹក​ជ​ញ្ជូន​ពលករ​ ពី​តាម​ព្រំដែន​នា​ពេល​កន្លង​មកគឺ​បាន​ធ្វើជា​បន្ត​បន្ទាប់​រួច​មក​ហើយ។ប៉ុន្តែ​​ពេល​នេះគឺ​រដ្ឋាភិ​បាល​បាន​ដាក់​ចេញ​វិធាន​ការ​ក្នុង​ទ្រង់ទ្រាយធំ​ដើម្បី​នាំយក​ពលករ​ទាំង​អស់​ដែល​កំ​ពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​បញ្ជូនទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​កំណើត​បន្ត​ទៀត បើ​ទោះជា​​ពួក​គេ មិន​ទាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​ហើយ​ក៏​ដោយ​ ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​រក្សា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតា​ម​ព្រំដែន​ទាំងនេះ​សម្រាប់​ដាក់​ពលករ​ដែ​ល​កំពុង​ជាប់​គាំង​នៅលើ​ទឹកដី​ថៃ ដែល​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​វិញ​។

លោក​បាន​រៀបរា​ប់ថា៖«ចំពោះ​ដំណាក់​ការ​ចុង​ក្រោយ​នេះគឺ​យើង​ធ្វើការ​ងារ​នេះមាន​លក្ខណ​ពិសេស​ជាង​មុនៗ​ទៀត មានន័យ​ថា អ្នក​ដែល​ចូល​មក​មុននេះយើ​ង​ឲ្យ​ដាក់​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់។ ឥឡូ​វ​នេះ អ្នក​ច​ត្តា​ឡី​ស័ក​ហ្នឹង បើ​ធ្វើ​ច​ត្តា​ឡី​ស័ក​បានតែ១អាទិត្យ​ហើយគឺ​យើង​​រំដោះ​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​នៅតា​ម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បញ្ជូន​ទៅ​តាម​ខេត្ត​ផ្សេងៗ ​»។

បើតាម​លោក ​ទៀ បាញ់ ចំ​នួន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ត្រូវ​ប​ញ្ជូន​ចេញពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ ថៃ គឺមាន​ជាង​១​ម៉ឺន​នាក់​ដោយ​ក្នុងនោះ​ត្រូវ​ប្រើប្រាស់​រថយន្ត​ចំនួន​២០០​គ្រឿងនិង​កម្លាំង​ទ័ព​ប្រចាំការ​ទូទាំង​ប្រទេស​ដើម្បី​ចូលរួម​អនុវត្ត​វិធាន​ការ​នេះ​។

លោក​បាន​បន្ថែម​ទៀត​ថា៖«យើង​បាន​រៀប​ចំ​ជា​ហូរហែ​មក​ហើយ​នូវ​រថយន្ត​មាន​ជាង ​២០​០គ្រឿង និង​អ្នក​នៅ​ប្រចាំការ​តាម​បណ្តា​ទិស​ជាង ២០០នាក់។ ក៏ប៉ុន្តែ​យើង​នឹងមាន​គម្រោង​បន្ថែម​ទៀត​ ប្រសិន​បើមាន​សំណើ​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ច្រើន គឺ​យើង​ត្រូវ​បន្ថែម។ គ្រាន់​ពេលនេះ រថយន្ត​ជាង​ ២០០​គ្រឿង កំពុង​ចូល​គោលដៅ​»។​

កាល​ពី​ល្ងាច​ថ្ងៃទី៦ ​ខែសីហា លោ​កនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានចេញ​បទបញ្ជា​ឲ្យ​កង​ទ័ព ​ចេញ​ឡាន ទៅ​ដឹក​ជញ្ជូន​ពលករ​ដែល​កំ​ពុង​ធ្វើ​ច​ត្តា​ឡី​ស័កនៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័កនៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ដើម្បី​ត្រៀម​កន្លែង​ទាំងនោះទុក​ទទួល​​ពលករ​ខ្មែរ​ថ្មី ដែល​កំពុង​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

ការ​សម្រុក​វិល​ត្រឡប់​មក​កម្ពុជាវិ​ញ​របស់​ពលករ​ខ្មែរ​នាពេ​លនេះ ​ក៏​ព្រោះតែ​ប្រទេស​ថៃកំពុង​ផ្ទុះ​នូវ​ការរីក​រាល​ជំងឺ​កូ​វីដ១៩ ​ជាពិសេ​ស​វី​រុស​បំប្លែង​ថ្មី ប្រភេទ​ដែល​តា ដែល​ធ្វើ​ឱ្យ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង២​សម្រេច​បិទ​ខេត្ត​ជាច្រើន​និង​ផ្អាក​សកម្ម​ភាព​ការងារ​ជាច្រើន​ផងដែរ។

លោក ​ហ៊ុល សំអុន មេប​ញ្ជាការ​កងព​លតូចដឹកជញ្ជូន​លេខ ៩៩ ដែល​បាន​ដឹកនាំ​កម្លាំង​និង​រថយន្ត​ជាច្រើន​គ្រឿងឆ្ពោះទៅ​កាន់​​ព្រំដែន​កម្ពុជា-ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៨ ​សីហា​ថា ​កម្លាំងបាន​ដឹក​ពលករ​ជាច្រើន​ពាន់​យកទៅ​ដាក់​បន្ត​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៃ​ខេត្ត​ដែលជា​ស្រុកកំ​ណើត​របស់​ពលករ។ លោក​ថា ក្នុង​ពេលនេះ កម្លាំង​ទ័ព ក៏​បន្ត​ប្រតិ​បត្តិការ​នេះ យ៉ាង​មមា​ញឹក ហើយ​ចំនួន​ពលករ​ដែល​ត្រូវ​ប​ញ្ជូន ក៏​នៅ​តែមា​ន​ចំនួន​ច្រើន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖«យើង​មិនទាន់​បូកសរុប​ចំនួន​មនុស្ស​នោះទេ។គ្រា​ន់តែ​ដឹងថា ចំនួន​មនុស្ស​ដែល​យើង​បាន​ដឹក​ចេញពី​ព្រំដែន​ គឺ​ច្រើន​ណាស់។ ខ្ញុំនឹង​ប​ញ្ជូន​របាយ​ការ​ណ៍ឲ្យ​នៅពេល​ក្រោយ»​។

លោក ​សុខ លូ អភិបាលខេ​ត្ត​កំពង់​ធំបាន​លើក​ឡើងថា​ រដ្ឋបាលខេត្ត​កំពង់ធំ​បាន​ត្រៀមខ្លួន​​រួចជាស្រេ​ចដើម្បី​​ទទួល​ពលករ​វិលត្រឡ​ប់​មក​ពី​ប្រ​ទេស​ថៃ​តាម​រយៈ​យន្តការ​ថ្មី​របស់​រដ្ឋាភិ​បាល​ ក្នុង​ការបើក​ព្រំដែន​ទទួល​យក​ពល​ករ​ខ្មែរ​ចំណូល​ថ្មី។​

លោក​បាន​បញ្ជាក់​ថា៖​«ប្រមុខ​រាជរដ្ឋាភិ​បាល​នឹង​បើក​ច្រកព្រំដែ​នដែ​ល​តម្រូវឲ្យ​តាម​បណ្ដា​ខេត្តនីមួយ​ៗត្រូវ​​ត្រួត​ពិនិត្យ​មើល​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ទទួល​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ រហូត​ដល់​កម្រិត​ថ្នាក់ ​ឃុំ ស​ង្កាត់ ​ក្រុង ស្រុក និង​ខេត្ត។ ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅនឹង​ប្រភេទ​វីរុស​បំប្លៃង​ថ្មី(Delta) ត្រូវ​ដាក់​ពួក​គាត់​នៅ​ដាច់​ដោយឡែ​ក​ពី​គេ និង​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ៣​ការពា​រ ៣កុំ របស់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា និង​គោរព​តាម​ការណែ​នាំ​​របស់​ក្រសួង​សុខាភិ​បាល​»។

ក្នុ​ងនោះ​​លោក​អះអា​ងថា ​សម្រាប់អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២០​កុម្ភៈ សូ​ម​ពិនិត្យមើ​ល​ឱ្យបាន​​ច្បាស់លាស់ ​បើ​គ្មាន​រោគសញ្ញា​អ្វី​ទេ គឺ​សូម​ស្នើសុំ​ពិនិត្យ​លទ្ធភាព ដើម្បី​បញ្ចេញ​ពួក​គាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បញ្ចប់​នៅតា​ម​ផ្ទះ​បន្ត​ទៀត ដោយមាន​ការ​តាម​ដាន ឃ្លាំមើល និង​ត្រួតពិ​និត្យ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ឲ្យ​បាន​ហ្មត់​ចត់ និង​មានការ​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ផ្ទះ​របស់​ពួក​គាត់​ផងដែ​រ៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍