ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំនេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ចំនួន ២៣ នាក់​បន្ថែម​ទៀត ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៥០៨ ​នាក់ និង​អ្នកជំងឺ​ដែល​បាន​ព្យា​បាល​ជា​សះ​ស្បើយ​ថ្មី​មាន​ចំនួន​ ៦៦០ ​នាក់។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៥០៨ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ​១២១ នាក់​ និង​អ្នក​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ​៣៨៧ ​នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន​ ២៣​ នាក់​។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២១ កម្ពុជាបាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៨២ ៣៩៩ នាក់ ក្នុង​នោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ៧៦ ១៥៥ នាក់ និង​អ្នកស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន ១ ៥៨៥​ នាក់៕