ភ្នំពេញៈ ​លោក​ ​ហ៊ុន​ ​សែន​ ​នាយក​រ​ដ្ឋ​មន្រ្ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នៅ​ថ្ងៃ​នេះ​បាន​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ស្នើ​សុំ​ជា​បន្ត​ទៀត​ពី​សំណាក់​ស្ថាប័ន​ ឬ​អ្នក​ដែល​ចង់​ស្នើ​សុំ​​វ៉ាក់​សាំង​ ​AstraZeneca ​ដើម្បី​ចាក់​ដូស​ទី​៣ ដោយ​រង់ចាំ​រាជ​រដ្ឋាភិ​បាល​ ​និង​គណៈ​កម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​រៀប​ចំ​លើ​កិច្ច​ការ​ងារ​នេះ​។​ ​

​លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ថ្មីៗ​ ​តែ​ប៉ុន្មាន​ថ្ងៃ​នេះ មាន​សំណូម​ពរ​ជា​ច្រើន​ពី​សំណាក់​អស់​លោក​ ​លោក​ស្រី​ ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ ​AstraZeneca​ ​ស្នើ​សុំចាក់​ ​AstraZeneca ​ដូស​ទី៣​។​

​លោក​នាយក​រ​ដ្ឋ​មន្រ្ដី​ថ្លែ​ថា​៖ ​«​បញ្ហា​នេះ​ ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ ដើម្បី​ចៀ​ស​វាង​ការ​លំបាក​ ​ប្រទេស​វា​លំបាក​ណាស់​ទៅ​ហើយ​ ​កុំ​ឱ្យ​​វា​លំ​បាក តាំង​ពី​រឿង​ប៉ុណ្ណឹង​»​។​ ​

​លោក​នាយក​រដ្ឋ​មន្រ្ដី​បញ្ជាក់​ថា​៖​ «​មាន​បញ្ហា​ចំនួន ​២ ​ដែល​យើង​មិន​ទាន់​អាច​ផ្ដល់​ជូន​បាន​ ​ហើយ​សូម​ស្នើ​ឱ្យ​បញ្ឈប់​ ​កា​រ​ស្នើ​សុំ​ ​ជា​បន្ត​ទៀត​ពី​សំណាក់​ស្ថាប័ន​ឬ​អ្នក​ដែល​ចង់​ស្នើ»​។​ ​

​លោក​នាយក​រដ្ឋ​មន្រ្ដី​ ​បាន​បញ្ជាក់​ថា​ ​បញ្ហា​ទី​១​ ​ ​គឺ​នៅ​មិន​ទាន់​បា​ន​សិក្សា អំពី​គម្លាត​ ​រវាង​ដូស​ទី១​ ​ទី២​ ​និង​ដូស​ទី៣​ ​សម្រាប់​អ្នក​ចាក់​ ​វ៉ាក់​សាំង​ AstraZeneca​ នោះ​ទេ។​ ​លោ​ក​ថា​ ​ក្រសួង​សុ​ខាភិ​បាល​បាន​សិក្សា​តែ​ពី​គម្លាត​របស់​វ៉ាក់​សាំង​ ​ស៊ីណូ​ហ្វាម​ ​និង​ស៊ី​ណូ​វ៉ាក់​តែ​ប៉ុណ្ណោះ​ ​ដែល​អាច​នឹង​ផ្ដល់ AstraZeneca​ ​សម្រាប់​ការ​ចាក់​ដូស​ទី៣​ឬ​ជា​ដូស​ជំរុញ។​ ​ប៉ុន្ដែ​សម្រាប់​អ្នក​ចាក់ AstraZeneca ​ វិញ ​គឺ​មិន​ទាន់​បាន​សិក្សា​ពី​គម្លាត​រវាង​ដូស​ទី១​ ​ដូស​ទី​២ ​ហើយ​រាជ​រដ្ឋាភិ​បាល​ក៏​ដូច​ជា​ក្រសួង​សុខាភិ​បាល​មិន​ទាន់​បាន​កំណត់​អំពី​ការ​ចាក់​សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​នេះ​ផង​ដែរ​។​

​ចំ​ណុច​ទី​២​ ​គឺ​ពុំ​មាន​វ៉ាក់​សាំ​ង​ ​AstraZeneca​ គ្រប់​គ្រាន់​ដើម្បី​ដំណើ​ការ​ចាក់​នោះ​ទេ​។​ ដូច្នេះ​អាច​ចាក់​ជូន​បាន​ត្រឹម​តែ​មន្រ្ដី​ជួរ​មុខ​ ​ដែល​បាន​ចាក់​វ៉ាក់​សាំង ស៊ីណូ​វ៉ាក់​ ​និង​ស៊ី​ណូ​ហ្វាម​ ​តែ​ប៉ុណ្ណោះ​ ហើយ​ចំនួន​នេះ​ក៏​វា​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ដែរ​។​

​លោ​ក​នាយក​រដ្ឋ​មន្រ្ដី​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​កំពុង​តែ​បញ្ជា​ឱ្យ​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩​ ​សម្រាប់​ការ​ធ្វើ​លទ្ធ​កម្ម​ដើម្បី​ស្វះស្វែ​ង​រក​នូវ​ការ​ទិញ AstraZeneca​ យក​មក​ចាក់​ជូន​បង​ប្អូន​ដែល​បាន​ចាក់​ ​AstraZenec​a​ ដែល​បាន​ចាក់​រួច​មក​ហើយ​នេះ​»​៕​​​