
សមត្ថកិច្ចត្រួតពិនិត្យអ្នកធ្វើដំណើរក្នុងអំឡុងម៉ោងបម្រាមគោចរនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ៥៥៦ គ្រឿង និងធ្វើការអប់រំពិន័យមនុស្សចំនួន ១ ៥៨២ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកថ្ងៃទី ១០ ខែសីហានេះ បានឱ្យដឹងថា នៅថ្ងៃទី ៩ ខែសីហា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តចំនួន ៥៥៦ គ្រឿង និងធ្វើការអប់រំពិន័យមនុស្សចំនួន ១ ៥៨២ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។
ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា នៅថ្ងៃនោះសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៧៤៧ ករណី ទៅលើទីតាំងសរុបចំនួន ១ ២០០ និងពិន័យជាប្រាក់បានចំនួន ២២ ២០០ ០០០ រៀល៕