ភ្នំពេញៈ លោក ម៉ម​ ប៊ុន​ហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិ​បាល ​និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ​ណែនាំ​ឲ្យ​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ ​និង​មន្ទីរ​ពេទ្យ​ទាំង​អស់​ទូទាំង​ប្រទេសមិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូ​វីដ ១៩ ប្រភេទ​ «ដែល​តា»​ សម្រាក​ព្យា​បាល​នៅ​តាម​ផ្ទះ​នោះ​ទេ​។

លោក ម៉ម ប៊ុនហេង បាន​អះអាង​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី ៩ សីហា​ថា ការ​មិន​អនុញ្ញាត​បែបនេះ ដោយ​យោង​តាម​ការចាំ​បាច់​ក្នុង​ការ​គ្រប់​គ្រង​ការព្យា​បាល​ជំងឺ​កូវីដ ១៩ ជាពិសេស​ដោយ​ផ្អែក​ទៅតាម​ទិន្នន័យ​ផ្នែក​អេ​ពី​ដេ​មី​សាស្ត្រនៃ​ការឆ្លង​រាល​ដាល​នៃ​វីរុស​កូ​វីដ ១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Dota Varinrt) ព្រមទាំង ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​លទ្ធ​ភាព​ចម្លង​និង​រយៈ​ពេល​សកម្ម​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ។​

លោក​បាន​បញ្ជាក់​ថា៖ «អ្នកជំងឺ​កូ​វីដ ១៩ ប្រភេទ​ដែល​តា (ដែល​បាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍ ឬ​ស្ថិត​ក្នុងករណី​សង្ស័យ) ទាំង​ចំពោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស និង​ករណី​ក្នុងសហ​គមន៍ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យ​​ព្យា​បាល​នៅតាម​ផ្ទះ​ទេ ដោយ​តម្រូវ​ឱ្យទៅ​ទទួល​ការព្យាបាល​នៅ​មណ្ឌល​ព្យា​បាលជំងឺ​កូវីដ ១៩ ឬ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ដែល​បាន​កំណត់​អាស្រ័យ​ទៅតាម​កត្តា​សុខ​ភាព​ជាក់​ស្តែង​របស់​អ្នក​ជំងឺ»​៕

វីដេអូ៖