ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃទី ១០ ខែសីហា ឆ្នាំនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីចំនួន ៤៩៩ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ មានចំនួន ១៧ នាក់។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី ៤៩៩ នាក់នេះ គឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ១២១ នាក់ និងឆ្លងក្នុងសហគមន៍ចំនួន ៣៧៤ នាក់។ ចំណែកករណីស្លាប់ថ្មីមានចំនួន ១៧ នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨២ ៨៩៨ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបមានចំនួន ៧៧ ០៣៧ នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ១ ៦០២ នាក់៕