
សមត្ថកិច្ចត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងម៉ោងមម្រាបគោចរ កាលពីថ្ងៃទី ១ សីហា។ ហ៊ាន រង្សី
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ៨១១ គ្រឿង និងធ្វើការអប់រំពិន័យមនុស្សចំនួន ១ ៦៨២ នាក់ ដែលល្មើសនឹងវិធានការរដ្ឋបាលកាលពីម្សិលមិញ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកថ្ងៃទី ១១ ខែសីហានេះ បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែសីហា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តចំនួន ៨១១ គ្រឿង និងធ្វើការអប់រំពិន័យមនុស្សចំនួន ១ ៦៨២ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៩៤១ ករណី ទៅលើទីតាំងសរុបចំនួន ១ ៣២០ និងពិន័យជាប្រាក់បានចំនួន ៤៦ ១០០ ០០០ រៀល៕