ភ្នំពេញៈ ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី ១១​ ខែសីហា​នេះ បាន​ប្រកាស​ពី​ការ​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ចំនួន ១២ នាក់​បន្ថែម​ទៀត ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៨៦ នាក់ និង​អ្នកជំងឺ​ដែល​បាន​ព្យា​បាល​ជាសះ​ស្បើយ​ថ្មី​មាន​ចំនួន ៧១៧​ នាក់។

ក្រសួង​សុខា​ភិបាល​បាន​ឱ្យដឹង​ថា​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីចំនួន​ ៤៨៦ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ​១១៩ នាក់ និង​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៣៦៧ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ១២ នាក់។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១១​ ខែសីហា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៨៣ ៣៨៤ នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​សរុប​មាន​ចំនួន

៧៧ ៧៥៤ នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ឡើងដល់​ចំនួន ១ ៦១៤ នាក់៕