ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១២ ​ខែសីហា ​ឆ្នាំនេះ ​បាន​ប្រកាស​ពី​ការរក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩​ ចំនួន ២០ នាក់​បន្ថែម​ទៀត ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ​៤៥៥​ នាក់ និង​អ្នក​ជំងឺ​ដែល​បាន​ព្យា​បាល​ជាសះ​ស្បើយ​ថ្មី​មាន​ចំនួន ៦៧៧​ នាក់​។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី ៤៥៥ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​ ៨១ នាក់ និង​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៣៧៤ ​នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ​២០ ​នាក់​។

បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១២ ​ខែ សីហា ឆ្នាំ ២០២១ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៨៣​ ៨៣៩ នាក់ ក្នុង​នោះ​អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ៧៨ ៤៣១ នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ចំនួន ១ ៦៣៤ នាក់៕