ភ្នំពេញៈ លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រ​សួង អប់រំ យុវ​ជន និង​កីឡា ថ្លែង​ថាការ​រៀបចំ «ទិវា​អន្តរជា​តិ​សម្រាប់​យុវជន»​ គឺមាន​សារៈ​សំខាន់​ណាស់ ​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យមា​ន​ការទទួល​ស្គាល់​ពី​តួនាទី​របស់​យុវជន​នៅក្នុង​ការអ​ភិវឌ្ឍ​ជាតិ ពិសេស​នៅក្នុង​បរិបទ​កូ​វីដ ១៩ នេះ​។

លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អបរំ ថ្លែង​បែបនេះ ក្នុងឱកា​ស​ថ្លែ​ងសុន្ទ​កថា អប​អរសា​ទរ «ទិវា​អន្តរជាតិ​សម្រាប់​យុវជន»​ ក្រោម​ប្រធាន​បទ​ស្តីពី «យុវជន​ប្រកប​ដោយ​នវា​នុវត្តន៍ ដើម្បី​មនុស្សជា​តិ និង​សុខ​ភាព​ជា​សាកល» និង​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វី​ធី​ជជែក​ដេញ​ដោល​យុវជន​ថ្នាក់​ជាតិ​ ២០២១​ នៅ​ថ្ងៃទី ​១២ ​ខែ សីហា ​ឆ្នាំ ២០២១​។

លោក​រដ្ឋ​មន្ដ្រី​ថ្លែង​ថា៖ «ការ​រៀបចំ «ទិវា​អន្តរជាតិ​សម្រាប់​យុវជន» នេះ គឺមាន​​សារៈសំខា​ន់​ណាស់​ ដែល​បង្កើត​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រ​ជាជាតិតាំ​ងពី​ឆ្នាំ ១៩៩១ ​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ដើម្បីឱ្យ​មានការ​ទទួល​ស្គាល់​ពី​តួនាទី​របស់​យុវជន​នៅក្នុង​ការអ​ភិវឌ្ឍ​ជាតិ​ ពិសេស​នៅក្នុង​បរិបទ​កូ​វីដ ១៩ ​នេះ»​។

លោក ​ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើ​ងថា ដោយសា​រតែ​ក្រសួង​អប់រំបាន​រៀបចំ​កំណែទម្រង់និ​ង​ការព​ង្រឹង​គុណភាព​​អប់រំ​បាន​បង្ក​លក្ខណៈ​ឱ្យ​យុវជន​ខិតខំ​ប្រឹងប្រែ​ង​រៀន​សូត្រ ហើយ​តាមរយៈ​កម្មវិធី​ជជែក​ដេញ​ដោល​ថ្នាក់​ជាតិ​ឆ្នាំ ២០២១ ​ដែល​ឈា​នដល់​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ ​ក្នុងនោះ​យុវជន​មកពី​សាលា​ចំណេះ​ទូទៅ​មី​គី​វ៉េ​បាន​ឈ្នះជយ​លាភី​លេខ ១​ និងយុ​វ​វជន​មកពី​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ជយលាភី​លេខ២។លោក​ថ្លែ​ងថា កម្មវិធី​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បីឱ្យ​យុវ​វជន​អាច​មាន​ឱកាស​បង្ហាញ​អំពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​ផង​ដែរ​។

លោក​​រដ្ឋមន្ដ្រី​ថ្លែងថា​៖«យើង​សង្ឃឹម​ថា​ក្រោយ​កូ​វីដ ១៩ ​នេះ យើង​នឹង​ឃើញ​សមិទ្ធផ​លថ្មីៗថែម​ទៀត។ ដូច្នេះហើ​យ​បាន​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​លោក​ក៏បាន​ដាក់ចេញ​ជា​គោលនយោ​បាយ​ឬ​ហៅថា​ជាការ​ប្ដេជ្ញា​ចិ​ត្ដ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា ​ក្លាយជា​ប្រទេ​សមួយ​ដែលមាន​កម្រិត​ការអភិវឌ្ឍ​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ការអ​ភិវឌ្ឍ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​»។

លោក​​រដ្ឋមន្ដ្រី​បាន​លើកឡើ​ងថា ​ប្រសិន​បើយុ​វជន​កម្ពុជា មិន​មាន​ចំណេះដឹ​ង មិន​មាន​បំ​ណិ​ន​ជីវិត មិន​មាន​ការអប់រំ​ទូលំ​ទូលាយ​ទេ គឺ​មិនអាច​ឆ្លើយត​ប​ទៅនឹង​​ការប្ដេ​ជ្ញាចិ​ត្ត ដែល​បាន​ដាក់​ចេញ​ជា​ខ្សែបន្ទាត់​គោលនយោបា​យ​​រ​បស់​​រាជ​​រដ្ឋាភិ​បាល​បាន​ទេ។

​លោក​បាន​បញ្ជាក់​ថា​៖១​ដូច្នេះហើយ​​បានជា​រាជរដ្ឋា​ភិបាល​កម្ពុជា ​បាន​ដាក់ចេញ​ក្របខ័​ណ្ឌ​គោលន​យោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ​ហើយ​ដើម្បី​សម្រេច​បាន​ការអប់រំ​តាម​ប្រពន្ធ​ឌីជីថល​ប្រកប​ដោយ​ជោគជ័​យគឺ​ត្រូវមាន​ការកែ​លម្អ​ជាប្រ​ចាំ​ ដើម្បីឱ្យ​​ឆ្លើយត​ប​ទៅនឹ​ង​តម្រូ​វការ​ទីផ្សារ តម្រូវ​ការ​នៃ​ការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋ​កិច្ច​»។

ក្នុង​ទិវា​យុវជន​អន្តរ​ជាតិ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ​ ២០២១ នេះ​ដែរ សមា​គម​សម្ព័ន្ធ​ស​ហគមន៍​កសិករ​កម្ពុ​ជា (CCFC-Cambodia)បាន​លើកឡើ​ងថា​​យុវជន​បាន​ចូលរួ​មចំណែ​ក​យ៉ាង​ខ្លាំង​ក្នុងការ​លើក​កម្ពស់​ខឿនសេ​ដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ពិសេស​​វិស័យ​ឧស្សាហ​កម្ម និង​វិស័យ​កសិកម្ម។ប៉ុន្ដែ​ទោះជា​យ៉ាងណា​ពួ​កគេ​បាន​​ប្រឈមមុ​ខ​បញ្ហា​ជាច្រើ​ន​ដែល​ទាមទារ​ឲ្យ​មានការ​រៀបចំ​យុទ្ធសា​ស្ត្រ និង​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​សិទ្ធិអំ​ណាច​ដល់​យុវជន​យ៉ាង​ពិត​ប្រាកដ។

ដើម្បី​បង្កើន​កា​រយល់​ដឹង​អំពី​របៀប​ដែល​យុវជន​ទទួល​បាន​ព័ត៌មាន​និង​ចូលរួម​សកម្ម​ភាព​សង្គម​កាន់តែ​ច្រើនឬ​ក្លាយជា​ពលរដ្ឋ​សកម្ម​ក្នុងការ​ឃ្លាំមើល ការសម្រេ​ចចិ​ត្តនៃ​ដំណើរការ​អភិវឌ្ឍន៍និង​លើកកម្ពស់​សេដ្ឋកិច្ច សង្គម វប្បធម៌ លទ្ធិ​ប្រ​ជាធិ​បតេយ្យ អភិបា​លកិច្ច តម្លាភា​ព សិទ្ធិម​នុស្ស និង​នយោ​បាយ​ជា​ដើម។

CCFC បាន​លើក​ឡើ​ថា ដោយ​សារ​បច្ចេកវិទ្យា​ឌីជីថល និង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គ​ម យុវជន​អាចមា​ន​ឱកាស​ចូលរួម​នយោ​បាយ សេដ្ឋកិច្ច ជីវភាព អភិបា​លកិ​ច្ច តម្លាភាព និង​ការអភិ​វឌ្ឍស​ង្គម​ដោយ​បើក​ចំហ ដើម្បី​ឲ្យ​រដ្ឋាភិ​បាល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ និ​ង​អន្តរ​ជាតិ​រៀបចំ និ​ង​ពិចារណា​​ដាក់​បញ្ចូល​យុវជ​ន​គ្រប់ផ្នែក​ទៅក្នុង​គោលនយោបាយ​ជាតិ អន្តរជាតិ​ ពិសេស​សម្រាប់​យុវជន​នៅតាម​ជនប​ទនិង​ស្ត្រី​វ័យក្មេង​ ព្រោះថា​យុវជន​ជាង ៨០ ភាគរយ​រស់នៅ​តំបន់​ជនបទ និង​ភាគ​ច្រើន​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម។

CCFC បញ្ជាក់​ថា «សក្ដានុពល​ក្នុងការ​អភិវឌ្ឍវិស័យ​កសិកម្ម​តាម​បណ្ដា​ខ្សែ​ចង្វាក់​កសិកម្ម​នេះ​គឺមាន​តម្លៃ​ខ្ពស់ ដោយ​ជាដំបូង​ត្រូវ​កែលម្អ​ផលិតភាព​កសិកម្ម​ឲ្យ​ប្រសើរឡើង​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​យុវ​កសិករ និង​កសិករ»។

បើតាម CCFC ដើម្បី​កសា​ងនិង​លើក​ទឹកចិត្ត​ដល់​យុវជន​ជនបទ​ចាំបាច់​ត្រូវមាន​ហេដ្ឋារច​នាសម្ព័​ន្ធ​ប្រសើ​រ​ជាង​មុន​ដូចជា ធា​រាសាស្ត្រ​ និង​បច្ចេកទេស​កសិកម្ម​ ហើយ​កសិករ​វ័យក្មេង​ គួរ​ត្រូវបាន​បណ្ដុះ​បណ្ដាល​ស្ដីពី​ការអភិ​វឌ្ឍ​ជំនាញ​អាជី​វកម្ម ទីផ្សារ ​បច្ចេកទេស​​ដាំ​ដុះ៕