
សមត្ថកិច្ចចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។ រូបថត ប៉ូលិស
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ១ ៣២៦ គ្រឿង ធ្វើការអប់រំពិន័យមនុស្សចំនួន ៣ ២១៨ នាក់ និងបញ្ជូនទៅតុលាការ ១ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកថ្ងៃទី ១៤ ខែសីហានេះ បានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនមនុស្ស ១ នាក់ទៅតុលាការ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល នៅថ្ងៃទី ១៣ ខែសីហា និងបានធ្វើការឃាត់យានយន្តចំនួន ១ ៣២៦ គ្រឿង ធ្វើការអប់រំពិន័យមនុស្សចំនួន ៣ ២១៨ នាក់។
ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា នៅថ្ងៃនោះសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១ ៤០៩ ករណី ទៅលើទីតាំងសរុបចំនួន ១ ១៣៥ និងពិន័យជាប្រាក់បានចំនួន ៥៣ ៨០០ ០០០ រៀល៕