The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​ជាតិ​ក្រោម​ប្រធាន​បទ «រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩» នឹង​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ សីហា




យុទ្ធនាការ​ជាតិ​ក្រោម​ប្រធាន​បទ «រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩» នឹង​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ សីហា

Content image - Phnom Penh Post
លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល នាពេលកន្លងទៅ។ រូបថត MOH

យុទ្ធនាការ​ជាតិ​ក្រោម​ប្រធាន​បទ «រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩» នឹង​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ សីហា

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩» នឹង​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃទី ១៦ ខែ​សីហា ខាង​មុខ​នេះ។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា ចំណុច​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន គឺ​ការ​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​ការពារ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ នេះ ដូចនេះ​ហើយ​បាន​ជា​អនុគណៈកម្មការ​អប់រំ​បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ​ធ្វើ​ការ​រៀបចំ​ជា​យុទ្ធនាការ​ជាតិ​នេះ​ឡើង។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ប្រធាន​បទ​នេះ​សំខាន់ គឺ​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់ ដែល​មិនមែន​ធ្វើ​តែ​នរណា​ម្នាក់​ទេ គឺ​ត្រូវ​តែ​រួម​គ្នា​ទាំង​រដ្ឋាភិបាល ទាំង​បងប្អូន​ប្រជាពលរដ្ឋ ទាំង​សហគមន៍ និង​អ្វី​ដែល​សំខាន់ គឺ​ផ្តោត​ទៅ​លើ​ការ​អនុវត្តវិធាន​ការ​របស់​បុគ្គល ក្រុមគ្រួសារ និង​សហគមន៍»។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​ថា ការ ធ្វើ យុទ្ធនាការ នេះ មិន​មាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នោះ​ទេ ដោយ​ធ្វើ​ការ​តាម​ប្រព័ន្ធ​អនឡាញ Zoom ទៅ​កាន់​គ្រប់​រាជធានី-ខេត្ត ទូទាំង​ប្រទេស ដោយសារ​យុទ្ធនាការ​នេះ​នឹង​ធ្វើ​ព្រម​គ្នា​ទាំង​អស់​គ្នា។

ជាមួយ​គ្នា​នេះ​ដែរ យុទ្ធនាការ​នេះ​ក៏​មាន​រៀបចំ​ជាបដា និង​សារ​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ ហើយ​យុទ្ធនាការ​នេះ​មិនមែន​ធ្វើ​តែ​មួយ​ថ្ងៃ​ទេ គឺ​ត្រូវ​បន្ត​ធ្វើ​នៅ​គ្រប់​ខេត្ត ភូមិ ឃុំ ដើម្បី​ឱ្យ​មាន​ការ​ដឹង​ឮ​គ្រប់គ្នា និង​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ៕

អត្ថបទគួរចាប់អារម្មណ៍