មនុស្ស​ចំនួន ១២ នាក់​បន្ថែម​ទៀត បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ជិត ៦០០ នាក់ ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជិត ៧០០ នាក់​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​សីហា​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូ​វីដ ១៩ បន្ថែម​ទៀត​ចំនួន ៥៩៨ នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៦៨២ នាក់។ អ្នក​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ៤១១ នាក់ និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន ១៨៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ៨៤ ៨៦០ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៧៩ ៦៥៤ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១ ៦៦៦ នាក់៕