The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ ធ្វើ​ការ​វះ​យក​ដុំ​សក់​ក្នុង​ក្រពះ​របស់​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់ បាន​ដោយ​ជោគ​ជ័យ




ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ ធ្វើ​ការ​វះ​យក​ដុំ​សក់​ក្នុង​ក្រពះ​របស់​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់ បាន​ដោយ​ជោគ​ជ័យ

Content image - Phnom Penh Post
ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ ធ្វើ​ការ​វះ​យក​ដុំ​សក់​ក្នុង​ក្រពះ​របស់​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់ បាន​ដោយ​ជោគ​ជ័យ។ មន្ទីរពេទ្យ​គន្ធ​បុប្ផា

ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ ធ្វើ​ការ​វះ​យក​ដុំ​សក់​ក្នុង​ក្រពះ​របស់​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់ បាន​ដោយ​ជោគ​ជ័យ

ក្រុម​គ្រូ​ពេទ្យ​វះ​កាត់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​បាន​ធ្វើ​ការ​វះ​យក​ដុំ​សក់​ក្នុង​ក្រពះ​របស់​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់​បាន​ដោយ​ជោគ​ជ័យ ដែលកុមារី​រូប​នេះ​បាន​លេប​សក់​របស់​ខ្លួន​ឯង​បន្តិច​ម្តងៗ​អស់​ជា​ច្រើន​ខែ​មក​ហើយ​រហូត​បណ្តាល​ឱ្យ​ស្ទះ​ក្រពះ រលាក និង​ដំបៅ​ក្រពះ​ផង​ដែរ។

យោង​តាម​គេហទំព័រ​របស់ Dr. Beat Richner នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា​នេះ​បាន​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​វះ​កាត់ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផាភ្នំពេញ​បាន​វះ​ចោះ​ក្រពះ យក​សំណុំ​ដុំ​សក់​យ៉ាង​ធំ ចេញ​ពី​ក្រពះ​កុមារី​ដ៏​កម្សត់​ម្នាក់​នេះ​ដែល​បាន​លេប​សក់​របស់​ខ្លួន​ជាច្រើន​ខែ​រហូត​ក្លាយ​ជាដុំ​សក់​ក្នុង​ក្រពះ។

អាការៈរោគ​ដ៏​កម្រ​នេះ​ដែល​ហៅ​ថា ទ្រី​កូប៊ីហ្សូអារ ឬ​សំណុំ​ដុំ​សក់​ក្នុង​ក្រពះ (gastric trichobezoar or hairball) មិន​មែន​ជា​ជំងឺ​ទេ តែ​ជា​សំណុំ​សរសៃ​សក់ ដែល​កុមារ ឬ​ក្មេង​ជំទង់ ជា​ពិសេស​ក្មេង​ស្រី បាន​លេប​សរសៃ​សក់​មួយ​ថ្ងៃ​បន្តិច​ម្តងៗ ចូល​ទៅ​ក្នុង​ក្រពះ។

ប្រភព​ដដែល​នេះ​បាន​លើក​ឡើង​ថា៖ «កុមារី​អាយុ ៨ ឆ្នាំ​នេះ មាន​អាការៈ ឈឺ​ចុក​ពោះ​និង​ដុំ​ពោះ អស់​រយៈពេល​ជាង ២ ខែ​មក​ហើយ ហើយ​ការ​ថត​ឆ្លុះ​ក្រពះ​ដោយ​ម៉ាស៊ីន MRI និង​ឆ្លុះ​ក្រពះ​ដោយ​ហ្វីប្រូស្កូប (fibroscopy) បាន​រក​ឃើញ​ដុំ​សក់​ក្នុង​ក្រពះ​យ៉ាង​ធំ ហៅ​ថា​ទ្រីកូប៊ីហ្សូអារ (trichobezoar) ដែល​ក្មេង​ស្រី​នេះ​បាន​លេប​សក់​ខ្លួន​ឯង​បន្តិច​ម្តងៗ​ជាច្រើន​ខែ​មក​ហើយ»។

ការ​លេប​សរសៃ​សក់​នេះ ជា​ទូទៅ​ទាក់​ទង​នឹង​ការ​ប្រែប្រួល​ខុស​ប្រក្រតី​នៃ​ផ្លូវ​ចិត្ត​របស់​ក្មេង ហើយ​បន្តិច​ម្តងៗ បង្កើត​បាន​ជា​ដុំ​សក់​ក្រាំងក្រញាញ់​ចូល​គ្នា នៅ​ក្នុង​ក្រពះ ដោយសារ​សក់​មិន​រលាយ​ក្នុង​ក្រពះ​ទេ តែ​វា​ក្លាយ​ជា​ដុំ​កាន់​​តែ​ធំ​អាច​បណ្តាល​ឲ្យ​ស្ទះ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​អាច​ហូរ​ឈាម​ឬ​ធ្លាយ​ក្រពះ​ក៏​មាន៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍