
លោក ឃួង ស្រេង (លើកដៃ) ពេលចុះត្រួតពិនិត្យការអនុវត្តវិធានការរដ្ឋបាលកាលពីយប់ថ្ងៃទី ១០ សីហា ។ រូបថត រដ្ឋបាលរាជធានី
ភ្នំពេញៈសមត្ថកិច្ចកាលពីថ្ងៃទី១៤សីហាបានបញ្ជូនមនុស្ស២៥នាក់ទៅតុលាការ និងធ្វើការអប់រំពិន័យចំនួន ២ ៥៣៨ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩(គ.អ.ក)នៅព្រឹកថ្ងៃទី ១៥ ខែសីហានេះ បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនមនុស្ស ២៥ នាក់ទៅតុលាការ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ១៤ ខែសីហា និងបានឃាត់យានយន្តចំនួន៩០៣គ្រឿង ហើយបានអប់រំពិន័យមនុស្សចំនួន ២ ៥៣៨ នាក់។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃនោះ[១៤ ខែសីហា] សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១ ១២៩ ករណី ទៅលើទីតាំងសរុបចំនួន ១ ២៩៦ និងពិន័យជាប្រាក់បានចំនួន ៣៧ ៣០០ ០០០ រៀល៕