ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវី​ដ ១៩​ (គ.អ.ក) ប្រកាស​នៅថ្ងៃ​នេះថា នៅ​ថ្ងៃ​ទី​ ១៥ ​ខែ​សីហា សមត្ថកិច្ច​បាន​ឃាត់​យាន​យន្ត​ចំនួន ៨៤៧ គ្រឿង ធ្វើការ​អប់រំ​ ពិន័យ​មនុស្ស​ចំនួន ២ ៥១៤​ នាក់ និង​បញ្ជូន​ទៅ​តុលាការ​ ២​ នាក់ ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខាភិបាល​កាល​ពីម្សិល​មិញ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹកថ្ងៃទី ​១៦ ខែសីហានេះ​ បាន​ឲ្យដឹង​ថា សមត្ថ​កិច្ច​បាន​បញ្ជូន​មនុស្ស​ ២​ នាក់​ទៅ​តុលាការ ដែល​ក្នុង​នោះ មាន​ជន​ជាតិ​ចិន​ម្នាក់ ពាក់​ព័ន្ធ​ករណីល្មើស​វិធាន​ការរដ្ឋ​បាល និង​វិធាន​ការសុខាភិ​បាល នៅថ្ងៃទី​ ១៥​ ខែសីហា និង​បាន​ធ្វើការ​ឃាត់​យាន​យន្ត​ចំនួន​ ៨៤៧ គ្រឿង និង​ឃាត់​ខ្លួន​មនុស្សធ្វើ​ការអប់​រំពិន័យ​ចំនួន ២ ៥១៤ ​នាក់។

ក្នុ​ងសេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៩០១​ ករណី ទៅ​លើ​ទីតាំង​សរុប​ចំនួន ៩៣០ កន្លែង និង​ពិន័យ​ជា​ប្រាក់បា​ន​ចំនួន ១៦ ៥០០ ០០០ រៀល​៕