ភ្នំពេញៈ មនុស្ស​ចំនួន​ ២១​ នាក់​បន្ថែម​ទៀត​ បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ខណៈ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត​ជិត ​៦០០​ នាក់​ និង​​​អ្នក​ព្យា​បាល​ជាសះ​ស្បើយ​មាន​ជាង ​៨០០​ នាក់​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​១៦​ ខែសីហា​នេះ​ បាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៥៩៣ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៨០៦​ នាក់។ ការរក​ឃើញ​អ្នក​ឆ្លង​ថ្មី​នេះ​មាននៅ​ក្នុង​សហ​គមន៍​ចំនួន​ ៣៥៧ នាក់ និង​អ្នក​ដំណើរ​ពី​បរទេសចំនួន ​២៣៦​ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ១៦​ ខែសីហា ឆ្នាំ ២០២១ ប្រទេស​កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ចំនួន ៨៦ ០៤១ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៨១ ២០២​ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ ១ ៧០៤​ នាក់៕