មនុស្សចំនួន ១២ នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ ១៩ និងបានរកឃើញអ្នកឆ្លងជំងឺនេះថ្មីបន្ថែមទៀត ជិត ៦០០ នាក់ ខណៈមានអ្នកដែលត្រូវបានព្យាបាលជាសះស្បើយរហូតដល់ជាង ៧០០ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៨ ខែសីហានេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀត ចំនួន ៥៩៣ នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ចំនួន ៧៤៨ នាក់។ អ្នកដែលរកឃើញមានឆ្លងថ្មីនេះ មានករណីឆ្លងសហគមន៍ចំនួន ៤០៤ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១៨៩ នាក់។
សម្រាប់ប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ នេះ សរុបអ្នកឆ្លងវីរុសកូវីដ ១៩ នៅទូទាំងប្រទេសមានចំនួន ៨៧ ១៩០ នាក់ ចំណែកអ្នកដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ៨២ ៦៦៦ នាក់ និងអ្នកស្លាប់សរុបបានកើនឡើងដល់ ១ ៧៣០ នាក់៕