ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ​និង​ធ្វើការ​អប់រំ​និង​ពិន័យ​មនុស្ស​ចំនួន ១ ៨៦៧ នាក់ បញ្ជូន​ទៅ​តុលាការ​ ១ ​នាក់ ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​សុខាភិ​បាល​នៅ​ថ្ងៃ​ទី ​១៨​ ខែ​សីហា​។

នេះ​បើតាម​ការ​ប្រកាស​របស់ គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ ​១៩ (គ.អ.ក)នៅ​ថ្ងៃ​ទី​ ១៩ ​ខែ​សីហា​នេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែ​សីហា​នេះ ​បាន​ឲ្យដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​យាន​យន្ត​ចំនួន ៩៨៧ គ្រឿង ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​និង​ពិន័យ​ចំនួន ១ ៨៦៧​នាក់​ បញ្ជូន​ទៅតុលាការ​ ១ ​នាក់​ នៅថ្ងៃ​ទី​ ១៨ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន​ ៨៩៣​ ករណី ទៅ​លើទីតាំង​សរុប​ចំនួន​ ១ ៣០០ កន្លែង និង​ពិន័យ​ជាប្រាក់​បាន​ចំនួន​ ១៧ ៥០០ ០០០ រៀល៕