ភ្នំពេញ៖ មនុស្ស​ជាង​ ៥០០ នាក់​ទៀត ​ត្រូវ​បាន​រកឃើញ​ឆ្លង​វីរុស​កូវីដ ១៩ ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ពី​ជំងឺ​នេះ​ ជាង ​៦០០ នាក់ ​និង​អ្នក​ស្លាប់​បន្ថែម​ចំនួន ​១៧ នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខភិបាល ​នាថ្ងៃ​ទី ១៩​ ខែសីហា ​បានឱ្យ​ដឹងថា ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ ថ្មី​ចំនួន​ ៥៣៣ នាក់​ទៀត ​និង​មាន​អ្នក​ជាសះស្បើយ​ចំនួន​ ៦៣២ នាក់។ ករណី​រក​ឃើញ​មាន​អ្នក​ឆ្លង​នេះ ​មាន​ឆ្លង​ក្នុង​សហ​គមន៍ ​ចំនួន​ ៣៨៨ នាក់ ​និង​អ្នក​ដំណើរ​មកពី​បរទេស​ចំនួន​ ១៤៥ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៩ ​ខែសីហា ​ឆ្នាំ ២០២១ ​ប្រទេស​កម្ពុជា ​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់​ ៨៧ ៧២៣ នាក់ ​អ្នក​ជាសះ​ស្បើយ​ចំនួន ​៨៣ ២៩៨ នាក់ ​និង​មាន​អ្នក​ស្លាប់​សរុប​បានកើន​ឡើង​ដល់ ​១ ៧៤៧ នាក់៕