ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​សីហា​នេះ​ថា មនុស្ស​ចំនួន ១៥ នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ ១៩ និង​រក​ឃើញ​មាន​អ្នក​ឆ្លង​បន្ថែម​ជាង​ ៥០០ នាក់ ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជិត ៦០០ នាក់​ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ចំនួន ៥១៩ នាក់ និង​មាន​អ្នក​សះស្បើយ​ចំនួន ៥៥៣ នាក់។ ការ​រក​ឃើញ​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ៣៣៤ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១៨៥ នាក់។

គិត​ត្រឹម​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៨៨ ២៤២ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៨៣ ៨៥១ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១ ៧៦២ នាក់៕