The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ៣៥ ២៣១ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ធ្វើ​ការ​អប់រំ និង ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល​ក្នុង​រយៈពេល ២១ ថ្ងៃ




មនុស្ស ៣៥ ២៣១ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ធ្វើ​ការ​អប់រំ និង ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល​ក្នុង​រយៈពេល ២១ ថ្ងៃ

Content image - Phnom Penh Post
សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​​ខ្លួន​ជាមួយ​ម៉ូតូ ដែល​ល្មើស​បម្រាមគោចរ។

មនុស្ស ៣៥ ២៣១ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ធ្វើ​ការ​អប់រំ និង ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល​ក្នុង​រយៈពេល ២១ ថ្ងៃ

ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ៣៥ ២៣១នាក់ ក្នុង​នោះ​បញ្ជូន​ទៅ​តុលាការ​ជិត ១០០ នាក់ ឃាត់យានយន្ត ១៥ ២៤២គ្រឿង ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ក្នុង​រយៈពេល ២១ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ។

លោក​បណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អ្នក​នាំពាក្យ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ នៅថ្ងៃ​នេះ បាន​បង្ហាញ​អំពី​លទ្ធផល​កិច្ច​ប្រតិបត្តិការ​របស់​អនុគណៈកម្មការ​ដឹក​នាំ​ការ​អនុវត្ត​ច្បាប់​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​១៩ ក្នុង​រយៈពេល ២១ថ្ងៃ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ទូទាំង​ប្រទេស គិត​ចាប់​ពីថ្ងៃ​ទី ២៩ ខែ កក្កដា ដល់​ត្រឹម​ថ្ងៃ​ទី១៩ ខែ​សីហា។

លោក គឹម សន្តិភាព បាន​ឱ្យ​ដឹង​តាម​តេឡេក្រាម នៅ​ថ្ងៃ​នេះ​ថា ក្នុង​រយៈពេល ២១​ថ្ងៃ​មក​នេះ សមត្ថកិច្ច​បាន​ឃាត់ រថយន្ត ៥ ៩៨១គ្រឿង ម៉ូតូ ៩ ២៦១គ្រឿង​និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ៣៥ ២៣១ នាក់​មាន​ជន​បរទេស ២១៩​នាក់ ក្នុង​នោះ​ អនុវត្ត​វិធានការអប់រំ​ចំនួន ៣៣ ៨៤៤នាក់ ធ្វើ​ការ​ពិន័យ ១ ២៩២នាក់ និង បញ្ជូន​ទៅ​តុលាការ ៩៥នាក់ (ជន​បរទេស​ម្នាក់) ។

បើ​តាម​លោក គឹម សន្តិភាព ក្នុង​រយៈពេល ២១ ថ្ងៃ​មក​នេះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១៧ ៩៩៧​ករណី ចុះ​ផ្សព្វ​ផ្សាយអប់រំ​អំពី​ច្បាប់​លិខិតបទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជូន​ប្រជាពលរដ្ឋ​លើ​ទីតាំង​សរុប​ចំនួន ២២ ៤៦៤ បិទ​ទីតាំង​អាជីវកម្ម​ចំនួន ៥​ទីតាំង និង​ពិន័យជា​ប្រាក់​បាន​ចំនួន ៧២២ ៨០០ ០០០រៀល៕

អត្ថបទគួរចាប់អារម្មណ៍