ភ្នំពេញ៖ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៣៧៤ នាក់ ធ្វើ​ការ​អប់រំ និង​ពិន័យ​ និង​ឃាត់​យានយន្ត ១២៣ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) នៅ​ព្រឹក​នេះ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​សីហា​នេះ​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត ៣៣ គ្រឿង ម៉ូតូ ៩០ គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ៣៧៤ នាក់ នៅ​ថ្ងៃទី ២១ ខែ​សីហា ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១៥២ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើ​ទីតាំង​សរុប​ចំនួន ១ ០៧៤ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ៦០០ ០០០ រៀល៕