ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនផលិតផលមី Nam Vang Noodle ដោយក្លែងយកឈ្មោះទីក្រុងភ្នំពេញ និងនិមិត្តសញ្ញាប្រាសាទអង្គរវត្តដាក់លើផលិតផលខ្លួនដោយគ្មានការអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្មដើម្បីស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់។

លោក ឡុង ប៉ុណ្ណាសេរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ពាក់ព័ន្ធនឹងផលិតផលមី Nam Vang Noodle មានឈ្មោះទីក្រុងភ្នំពេញ និងរូបប្រាសាទអង្គរវត្តនៅលើសម្បកកញ្ចប់នេះ ត្រូវបានអាជ្ញាធរជាតិអប្សរា និងអ្នកពាក់ព័ន្ធសិក្សារកឃើញថា មិនធ្លាប់មានពីមុននោះទេ។

លោកបានបន្តថា ក្រសួងបានបញ្ជូនរបាយការណ៍នេះ ទៅក្រសួងពាណិជ្ជកម្មរួចហើយ។ ក្រសួងពាណិជ្ជកម្មក៏កំពុងស្រាវជ្រាវលើករណីនេះ។តាមព័ត៌មានបឋម គឺផលិតផលនេះ ត្រូវបានដាក់តាំងលក់នៅសហរដ្ឋអាមេរិក៕

វីដេអូ៖