ភ្នំពេញៈ មនុស្ស​ចំនួន​ ១៤ ​នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ​១៩ ​ខណៈ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​ទៀត​ជិត ​៥០០​ នាក់ និង​បាន​ព្យា​បាល​ជាសះស្បើយ​ជិត ៦០០​ នាក់​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែសីហា​នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន ​៤៩៦ ​នាក់​ បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៥៧៥ ​នាក់។ ករណី​រកឃើញ​ឆ្លង​បន្ថែម​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​ ៣២០ ​នាក់​ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១៧៦ នាក់។

គិតមកទល់​ត្រឹម​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ នេះ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំងប្រទេស​​ចំនួន ៨៩ ២៣១ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ៨៥ ០៨១ នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើងដល់

១ ៧៩២ នាក់៕