ភ្នំពេញៈ វ៉ាក់​សាំង​កូ​វីដ ១៩​ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​សរុប​ចំនួន​ ៦០​ ម៉ឺន​ដូស​ នឹង​ដឹក​មក​ដល់​កម្ពុជា​ ២​ ជើង​ផ្សេង​ទៀត នៅ​ថ្ងៃទី ២៣​ ខែសីហា​ស្អែក​នេះ ​ក្នុងនោះ​ចំនួន ​៥០​ ម៉ឺន​ដូ​ស ​ត្រូវ​បាន​រដ្ឋាភិ​បាល​ និង​ប្រជា​ជន​ចិន​ផ្តល់​ជូន​ក្រសួង​ការពា​រជាតិ និង​វ៉ា​ក់​សាំំ​ង​ចំនួន ​១០ ​ម៉ឺន​ដូ​ស​ទៀត​ត្រូវ​បាន​សមាគ​មជាតិ​កាក​បាទ​ក្រហម​ចិន ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុ​ជា។

យោង​តាម​ក្រសួង​ការពារ​ជាតិ​បានឱ្យដឹង​ថា វ៉ា​ក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន ​៥០ ​ម៉ឺន​ដូ​ស នឹង​មកដ​ល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែសីហា​។ សម្រាប់​ក្រសួង​ការពារ​មាន​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ និង​លោក ​វ៉ាង វិ​ន​ធាង ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​សាធា​រណរដ្ឋ​ប្រជា​មានិត​ចិន ប្រចាំ​កម្ពុជា ​នឹង​ចុះទៅ​ទទួល​ផ្ទាល់ ​ហើយ​វ៉ា​ក់សាំង​ចំនួន​ ១០ ម៉ឺន​ដូ​ស​ផ្សេង​ទៀត​នឹង​មក​ដល់​នៅ​រសៀលក្នុង​ថ្ងៃ​ដដែល​ផង​ដែរ។​

ចំពោះ​វ៉ាក់​សាំង​ ១០​ ម៉ឺន​ដូ​ស​នេះ គឺជា​ជំនួយ​របស់​សមាគម​ជាតិ​កា​កបាទក្រហម​ចិន ​ដែល​ផ្តល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា ហើយ​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបា​ទក្រហម​កម្ពុជា និង​លោក​ វ៉ាង វិ​ន​ធាង ​នឹង​ចុះ​ទៅ​ធ្វើ​ពិធី​ប្រគល់​ទទួល​ផងដែរ​ នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​៕