The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថ​កិច្ចកំពុង​សាក​សួរ​ជនសង្ស័យ​ជាង ​១០០​ នាក់​ បន្ទាប់​ពីបង្ក្រាប​ករណី​លួច​បើក​ល្បែង​តាម​អន​ឡាញ​




សមត្ថ​កិច្ចកំពុង​សាក​សួរ​ជនសង្ស័យ​ជាង ​១០០​ នាក់​ បន្ទាប់​ពីបង្ក្រាប​ករណី​លួច​បើក​ល្បែង​តាម​អន​ឡាញ​

Content image - Phnom Penh Post
ជនសង្ស័យក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបករណីបើកលេងល្បែងតាមអនឡាញកាលពីថ្ងៃទី ២១ សីហា។ រូបថត ហ្វេសប៊ុក

សមត្ថ​កិច្ចកំពុង​សាក​សួរ​ជនសង្ស័យ​ជាង ​១០០​ នាក់​ បន្ទាប់​ពីបង្ក្រាប​ករណី​លួច​បើក​ល្បែង​តាម​អន​ឡាញ​

ភ្នំពេញៈ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​កំពុង​បន្ត​សាក​សួរ​ជន​សង្ស័យ​ប្រុស​ស្រី​ជាង ​១០០​ នាក់ ​ពាក់​ព័ន្ធ​នឹង​ករណី​លួច​បើក​កន្លែង​លេង​ល្បែង​អន​ឡាញ​ដោយ​ខុស​ច្បាប់​ និង​ផ្ទុយ​ពី​បម្រាម​ជួបជុំ​របស់​រដ្ឋាភិ​បាល​ ខណៈ​ជន​ជាប់​ពាក់​ព័ន្ធនឹងត្រូវ​បញ្ជូន​ទៅ​តុលាកា​រ បន្ទាប់​ពី​បញ្ចប់នីតិវិធីសា​កសួរ​​។

កាល​ពី​ថ្ងៃទី ​២១ ​ខែ សីហា ឆ្នាំ​ ២០២១ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​​ជាមួយ​កម្លាំង​កង​រា​ជអា​វុធហត្ថ​ខណ្ឌចំ​ការមន​បាន​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ ១ ​កន្លែង​ នៅ​អគារ​លេខ ​៩៧ ​ផ្លូវ ៥០៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ដោយ​​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​ ១០០​ នាក់ ​ក្នុងនោះ​ភាគ​ច្រើន​ជន​ជាតិ​ចិន​។

លោក ​អេង ហ៊ីង អ្នកនាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ យ៉ាង​ខ្លី​ថា ​សមត្ថកិច្ចបាន​ឃាត់​ខ្លួន​ពួកគេ​ពាក់​ព័ន្ធ​បទល្មើស​នៃ​ការ​ប្រមូលផ្តុំ​គ្នា​បើក​ល្បែង​​អន​ឡាញ និង​កំពុង​បន្ត​កា​រសួ​រនាំ ហើយ​អ្នក​ជាប់​ពាក់​ព័ន្ធនឹងត្រូវ​បញ្ជូន​ទៅ​តុលា​កា​រ ។

បើតា​ម​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២២ ​សីហា​ថា ដោយ​សារ​តែ​ភាគ​ច្រើន​នៃ​ជន​សង្ស័យ​ទាំង​នោះ​គឺជា​ជន​ជាតិ​ចិន ដូច្នេះមន្ត្រី​កំពុង​បន្ត​ការ​សាង​សួរ​ដើម្បី​ស្វែងរក​អ្នក​ពាក់​ព័ន្ធបញ្ជូន​ទៅ​តុលា​ការ។លោក​បន្ត​ថា ចំណែក​អ្នក​ដែល​មិន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស ខាង​លើ អាច​នឹង​ត្រូវ​​ព្រមាន ហើយ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖ «អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​យើង​នឹង​បញ្ជូនទៅ​​តុលាកា​រ​ទាំង​អស់។ ចំណែ​ក​អ្នក​មិន​ពាក់​ព័ន្ធ យើង​មិន​ប​ញ្ជូន​គាត់​ទៅ​ទេ ព្រោះ​ពួក​គាត់ គ្រាន់តែ​អ្នកដាំ​បាយ ធ្វើ​ម្ហូប សន្តិសុខ និង​អ្នកល​ក់ដូ​រ​ប៉ុណ្ណោះ»​។

បើតាម​មន្ត្រី​ដដែល​នេះ ​បច្ចុប្បន្នជ​នស​ង្ស័យ​ទាំង​ជាង ១០០ នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​មាន​ជន​ជាតិ​វៀត​ណាម​ផង​នោះ គឺ​កំពុង​ត្រូវបាន​សាក​សួរនៅ​បញ្ជាការដា្ឋន​កង​រាជ​អាវុធហ​ត្ថ​រាជ​ធានី​ភ្នំពេញ​។ លោក​​បន្តថា ​ជនស​ង្ស័យ នឹង​ត្រូវ​បញ្ជូ​ន​ទៅ​តុលាកា​រ​ក្នុង​រយៈ​ពេល ​៤៨ ម៉ោង ​ក្រោយ​ការ​ឃាត់​ខ្លួន ខណៈ​មន្ត្រី​កំពុង​មមា​ញឹក​សាក​សួរ ដោយ​សារ​តែ​ចំនួន​មនុ​ស្ស​ដែល​បាន​ឃាត់​ខ្លួន​​នេះ​មាន​គ្នា​​ច្រើន​។

លោក​​បាន​បន្ថែម​ថា៖ «ចំណែក​ខុន​ដូ​ដែល​ជាទី​តាំង​ប្រព្រឹត្ត​បទ​ល្មើ​ស​នៅពេ​លនេះ​ ព្រះរាជ​អាជ្ញា គាត់​បាន​បិទ​បណ្តោះអា​សន្ន​​ហើយ ដោយ​រង់ចាំ​នីតិ​វិធី​របស់​តុលា​ការ​បន្ត​ទៀត។ យើង​សមត្ថ​កិច្ច គឺ​បាន​ចុះ​បង្ក្រាប​ហើយ កសាង​សំណុំ​រឿង​ទៅ​តុលា​ការ ចំពោះ​នីតិវិធី​បន្តទៀត អា​ស្រ័យ​លើ​តុលា​ការ»៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍