ភ្នំពេញៈ មនុស្សចំនួន ១៦ នាក់បន្ថែមទៀត បានបាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ និងបានរកឃើញអ្នកឆ្លងថ្មីជាង ៤០០ នាក់ ខណៈដែលមានអ្នកជាសះស្បើយជាង ៥០០ ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ បានឱ្យដឹងថា ក្រសួងបានរកឃើញមានអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមចំនួន ៤១០ នាក់ និងអ្នកជាសះស្បើយចំនួន ៥៣៧ នាក់។ អ្នកឆ្លងទាំងនោះមានការរកឃើញនៅក្នុងសហគមន៍ចំនួន ២៧៨ នាក់ និងអ្នកដំណើរពីបរទេស ចំនួន ១៣២ នាក់។

គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៨៩ ៦៤១ នាក់ រីឯអ្នកជាសះស្បើយសរុបមានចំនួន ៨៥ ៦១៨ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១ ៨០៨ នាក់ផងដែរ៕