ភ្នំពេញៈ សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំនិងពិន័យចំនួន ៦០៦ នាក់ និងឃាត់យានយន្ត ១៨៥ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល​នៅ​ថ្ងៃ​ទី ​២៣ ​សីហា​។ នេះ​បើតាម​ការ​ប្រកាស​របស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក)។

តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ២៤ សីហានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ រថយន្ត ៥១ គ្រឿង ម៉ូតូ ១៣៤ គ្រឿង និងឃាត់ខ្លួនមនុស្សធ្វើការអប់រំនិងពិន័យចំនួន ៦០៦ នាក់ នៅថ្ងៃទី ២៣ ខែសីហា ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩​។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ២២៩ ករណី និង​ផ្សព្វ​ផ្សាយ​ច្បាប់ទៅលើទីតាំងសរុបចំនួន ៦៨០ កន្លែង​ និងពិន័យជាប្រាក់បានចំនួន ២ ០០០ ០០០ រៀល៕